Maguire សុំ​ Leicester ចាកចេញ​ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ថ្មី​

  • 2019-07-16 03:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Maguire ត្រូវ​​រាយការណ៍​ថា​បាន​ដាក់​សំណើ​ទៅ​ Leicester City ដើម្បី​សុំ​ថ្នាក់​ដឹកនាំ​ចាកចេញ​ពី​ក្លឹប​បើ​សិន​មាន​ការ​ព្រមព្រៀង​ណា​មួយ​សមស្រប​អាច​ទទួល​យក​បាន។​

ខ្សែ​ការពារ​ឆ្នើម​វ័យ​២៦​ឆ្នាំ​ ត្រូវ​ក្លឹប​យក្ស​ពីរ​មក​ពី​ទីក្រុង​ Manchester មាន​ United និង​ City តាម​ចាប់​អារម្មណ៍​អស់​ពេល​ជា​យូរ​មក​ហើយ​ ពិសេស​គឺ United ដែល​តាម​ចែចូវ​តាំង​ពី​ជំនាន់​លោក​ Jose Mourinho មក​ម្ល៉េះ​ដើម្បី​យក​ទៅ​ពង្រឹង​នៅ​តំបន់​ការពារ​។

Leicester ក្រោម​ការ​គ្រប់​គ្រង​​របស់​ Brendan Rodgers ធ្លាប់​បាន​បដិសេធ​មិន​លក់​ Maguire ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​ប៉ុន្តែ​ពេល​នេះ​សាមី​កីឡាករ​បាន​សុំ​ក្លឹប​ចាកចេញ​ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ថ្មី​ក្រោយ​ចំណាយ​ពេល​២​ឆ្នាំ​នៅ​ទឹកដី​ King Power។​ United អាច​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ដណ្ដើម​បាន​ Maguire៕

ប្រភព៖ Talk Sport   ប្រែសម្រួល៖ រ័ត្ន