ទស្សនា​​វីដេអូ សុខ រិទ្ធ ចាញ់​ខូច​ជើង​ទឹក​ពីរ​នៅ​សង្វៀន Rajadamnern យប់​មិញ

  • 2019-07-16 03:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​កម្ពុជា សុខ រិទ្ធ បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ ភិតថៃលែន​នៅ​សង្វៀន Rajadamnern​ កាល​ពី​យប់​មិញ បន្ទាប់​ពី​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ពីរ​ដោយ​សារ​បញ្ហា​ឈឺ​ជើង។

ពួក​គេ​ទាំង​ពីរ​ប្រកួត​ក្នុង​តំណែង​​​រង​គូ​ឯក។ ក្នុង​ការ​ប្រកួត​​ទឹក​ទី​១ កីឡាករ​ទាំង​ពីរ​​បាន​ស្ទាបស្ទង់​បច្ចេកទេស​គ្នា​ច្រើន ដើម្បី​ដឹង​ក្បាច់​និង​កម្លាំង។ ឈាន​ដល់​ទឹក​ទី២ ភិតថៃលែន​ហាក់​​ចាប់​បាន​ពី​ចំណុច​ខ្សោយ​របស់ សុខ រិទ្ធ បន្ទាប់​ពី​ទាត់​ជើង​ក្រោម​បាន ៣ ៤​ជើង។

​សុខ រិទ្ធ ចាប់​ផ្ដើម​គាំង​ក្បាច់​ធ្វើ​អ្វី​លែង​ចេញ ក្រោយ​​ដៃ​គូ​ទាត់​ជើង​ក្រោម​ជា​​ច្រើន​ជើង រហូត​ដួល​លើ​សង្វៀន​។ ឃើញ​ស្ថានភាព​មិន​ល្អ អាជ្ញាកណ្ដាល​មិន​បាន​ចាប់​រាប់​ឡើយ ពោល​បញ្ឈប់​ការ​ប្រកួត​ភ្លាម​ៗ​លើក​ដៃ ភិតថៃលែន​ឈ្នះ​តែ​ម្ដង៕ ​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ