ប្រវត្តិសង្ខេបៗនៃ ពាន Premier League អាស៊ី

  • 2019-07-16 12:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ Premier League អាស៊ី ជា​ពាន​នៃ​ប្រកួត​មិត្តភាព​ ដែល​មាន​ការ​ចូលរួម​ ដោយ​ក្លឹប​ Premier League ចំនួន ៤ ប៉ុន្តែ​នៅ​មុន​ឆ្នាំ​២០១៧ ពាន​មួយ​នេះ លេង​ដោយ​ក្លឹប​ Premier League ចំនួន ៣ និង​ក្រុម​ម្ចាស់ផ្ទះ​មួយ (អាច​ជា​ក្លឹប​នៃ​ម្ចាស់​ស្រុក ឬ ក្រុម​ជម្រើស​ជាតិ​)។

ឆ្នាំ២០១៧ Liverpool ឈ្នះ​ពាន​ Premier League អាស៊ី

ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ ធ្វើ​ក្នុង​គោលបំណង​ ទាក់ទាញ​ការ​គាំទ្រ​ចំពោះ​លីគ​កំពូល​អង់គ្លេស​ ពី​ប្រិយមិត្ត​ទ្វីប​អាស៊ី។ នៅ​ក្នុង​អាស៊ីអាគ្នេយ៍​យើង​មាន​ប្រទេស​ចំនួន ៣ ដែល​ធ្លាប់​ធ្វើ​ម្ចាស់ផ្ទះ​ពាន​នេះ​គឺ ប្រទេស​ថៃ (បាងកក ២០០៥), ប្រទេស​ម៉ាឡេស៊ី (កូឡាឡាំពួរ ២០០៣) និង​ប្រទេស​សិង្ហបុរី (សិង្ហបុរី ២០១៥)។

ពាន​នេះ​តែងតែ​លេង​ ៣​សប្ដាហ៍ មុន​ការ​បើក​រដូវ​កាល​ថ្មី​របស់ Premier League ដោយ​ការ​ប្រកួត​មិត្តភាព​នេះ អាច​កំណត់​ថា​ ជា​ប្រកួត​កម្ដៅ​សាច់ដុំ​ចុងក្រោយ​ នៅ​មុន​ការ​បើក​រដូវ​កាល (Pre-season)។

ពាន​នេះ​ដែរ ធ្វើ​រៀងរាល់​ ២​ឆ្នាំ​ម្ដង ក្នុង​បំណង​មិន​ឲ្យ​ជាន់​ជាមួយ​ ប្រកួត​ FIFA World Cup ឬ ពាន​ UEFA Euro។

Chelsea ឈ្នះពាន​នេះ​ក្នុង​ទីក្រុង​កូឡាឡាំពួរ

ក្នុង​ឆ្នាំ​២០១៩​នេះ ពាន​ Premier League អាស៊ី នឹង​លេង​ក្នុង​ប្រទេស​ចិន នៅ​ទីក្រុង​ណានជីង និង​ទីក្រុង​សៀងហៃ ដែល​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ទី១៧ និង​ ២០ ខែ​កក្កដា ដោយ​មាន​វត្តមាន​ក្លឹប Newcastle United, ក្លឹប​ Manchester City​, ក្លឹប Wolverhampton Wanderers និង​ក្លឹប West Ham United៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី