Galaxy A80 ចេញមួយប្រាវមានលក់មួយទឹកតម្លៃជាង ៥០០ ដុល្លារ
- 2019-07-17 01:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy A80 ចេញមួយប្រាវមានលក់មួយទឹកតម្លៃជាង ៥០០ ដុល្លារ
ចន្លោះមិនឃើញ
Galaxy A80 ជាស្មាតហ្វូនដែលផ្លាស់ប្តូររចនាបថថ្មីមួយទំហឹងទាំងផ្នែកអេក្រង់និងកាមេរ៉ា។ ចំណុចពិសេសរបស A80 ត្រង់ការបំពាក់អេក្រង់ពេញ New Infinity Display និងកាមេរ៉ាបង្វិលមុខក្រោយ។
ទូរសព្ទមានផ្ទុកកាមេរ៉ា ៣ គ្រាប់មុខក្រោយលើទីតាំងតែមួយ និងអាចបង្វិលបាន ចេញលក់នៅតាមហាងដើមខែ កក្កដា តម្លៃចេញលក់ដំបូង ៦១៩ ដុល្លារ។ គិតមកដល់ពេលនេះមានរយះពេលកន្លះខែមាននៅតាមហាងជាមួយតម្លៃ។
គ្រឿងក្នុងរបស់ Galaxy A80 មាន៖
កាមេរ៉ា ៣គ្រាប់មានមួយ 48MP f/2.0 មួយគ្រាប់ទៀតប្រភេទ Ultrawide ទំហំ 8MP f/2.2 និងគ្រាប់ទីបីជា ToF Sensor ខណៈកាមេរ៉ាមុខឈរលើទីតាំងតែមួយបែបនេះពុំមានបន្សល់ស្នាមឆកណាមួយលើអេក្រង់លាតស្មើទំហំ ៦,៧ អ៊ីញ បង្ហាញរូបភាពកម្រិត FHD+ (១ ០៨០x២ ៤០០ ភីកសែល) ប្រភេទ Super AMOLEDនិងមានមុខងារស្កេនខ្ចៅដៃលើអេក្រង់៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាចប្រែប្រួលនៅតាមហាង។