ការពារ​ជើង​ឯក​អាហ្វ្រិក​មិន​បាន​ កាមេរូន​ បណ្ដេញ​ Seedorf ចេញ​ពី​តំណែង​

  • 2019-07-17 02:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​បម្រើ​ហូឡង់​ Clarence Seedorf ត្រូវ​បណ្ដេញ​ចេញ​ពី​តួនាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កាមេរូន​ ក្រោយ​មិន​អាច​ជួយ​ក្រុម​ការពារ​ជើង​ឯក​ Africa Cup of Nations។​

Seedorf និង Kluivert

បុរស​វ័យ​៤៣​ឆ្នាំ​ដែល​ធ្លាប់​លេង​ឲ្យ​ AC Milan និង​ Real Madrid ​ទើប​ដឹកនាំ​ក្រុម​បាន​១​ឆ្នាំ​ប៉ុណ្ណោះ​ ក៏​ត្រូវ​បញ្ឈប់​តួនាទី​ក្រោយ​​​កាមេរូន​ធ្លាក់​ចេញ​ពី​កម្មវិធី​ត្រឹម​វគ្គ​១៦​ក្រុម​ ក្រោម​ថ្វី​ជើង​នីហ្សេរីយ៉ា។​ ជំនួយ​ការ​គ្រូ​បង្វឹក​លោក​ Patrick Kluivert ក៏​ត្រូវ​ចាកចេញ​ពី​តំណែង​ដូចគ្នា។​​

Seedorf និង​ Kluivert ពី​ដំបូង​ត្រូវ​សហព័ន្ធ​ផ្ដល់​កុងត្រា​៤​ឆ្នាំ​ដើម្បី​ឲ្យ​ពួកគេ​ដឹកនាំ​ក្រុម​ដល់​ឆ្នាំ​២០២២ ស្រប​ពេល​២០២១​ កាមេរូន​ផ្ទាល់​គឺ​ជា​ម្ចាស់ផ្ទះ​ Africa Cup of Nations ប៉ុន្តែ​ពេល​នេះ​អ្នក​ទាំង​ពីរ​អស់​ឱកាស​មាស​របស់​ខ្លួន​ទៅ​ហើយ។​ កាមេរូន​នឹង​ប្រកាស​ពី​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​ថ្មី​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន