LG បង្ហាញម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃដំបូងគេបង្អស់នៅកម្ពុជា

  • 2019-07-17 02:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន ជីហ្គៀ (G Gear) បានបង្ហាញផលិតផលម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាឆ្លាតវៃដំបូងគេបង្អស់នៅកម្ពុជា។ ពិធីបង្ហាញនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅ LG Premium Brandshop ផ្ទះលេខ១៣៥ មហាវិថីព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

បើតាមលោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុន ជីហ្គៀ បានមានប្រសាសន៍ថា ដោយសារតែមានការគ្រាំទ្រពីអ្នកប្រើប្រាស់នូវម៉ាស៊ីនបោកសំលៀកបំពាក់ម៉ាកសញ្ញា LG នៅលើទីផ្សារកាន់តែច្រើនទៅ ពីមួយឆ្នាំ ទៅមួយឆ្នាំ ទើបធ្វើឲ្យ​ក្រុមហ៊ុន LG Electronics បានបង្តើតនូវបច្ចេកវិទ្យាដ៏ឆ្លាតវៃ និងអស្ចារ្យ សម្រាប់​​សម្រួល​ក្នុងការប្រើប្រាស់ នោះគឺម៉ាស៊ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump។ ហើយម៉ាស៊ីនសម្ងួតនេះ និងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។

លោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុន ជីហ្គៀ

លោកបន្តថា ម៉ាស៊ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump គឺជាម៉ាស៊ីន​សម្ងួតជំនាន់ទី ៣ របស់ក្រុមហ៊ុន LG Electronics វាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យ និងផាសុកភាព។ សមត្ថភាពរបស់ម៉ាស៊ីនសម្ងួត LG Dryer មានលក្ខណៈខុសពីម៉ាស៊ីនសម្ងួតធម្មតា ដូចជា DUAL Inverter Heat Pump ជាបច្ចេកវិទ្យា កុំប្រែសសឺរភ្លោះ ដែលប្រើនៅថាមពលដ៏អស្ចារ្យសន្សំសំចៃថាមពល និង ពេលវេលាទ្វេដង កាត់បន្ថយសំលេងរំខាន បានយ៉ាងមានប្រសិទ្ធភាព។

Gentle Care ដំណើរការសម្ងួតក្នុងសីតុណ្ហភាពទាប ដើម្បីជួយកាត់បន្ថយការខូច ឬរួញ សាច់ក្រណាត់ និងជួយរក្សាសាច់ក្រណាត់បានយ៉ាងល្អ។ Eliminates up to 99.9% of Allergens ជាមុខងារកំចាត់ចោលនៅបាក់តេរីកង្វក់ និងអាឡែកហ្ស៊ី ផ្សេងៗ ជាប់នៅសាច់ក្រណាត់ ដែលបណ្ដាលអោយមានផលប៉ះពាល់ដល់ផ្លូវដង្ហើមកុមារ បានរហូតដល់ ៩៩,៩% ដែលទទួលបានវិញ្ញាបនបត្រ័ ទទួលស្គាល់ ពី BAF (British Allergy Foundation )។

Auto Cleaning Condenser បង្កើតឡើងជាមួយតម្រងពីរដែលអាចរក្សាភាពស្អាតរបស់ធុងចម្រោះនេះ ធ្វើឱ្យម៉ាស៊ីនសម្ងួតរក្សាការដំណើរការស្ងួតខ្ពស់ដោយការច្រោះចេញសំណើមពីសំលៀកបំពាក់។ ម្យ៉ាងទៀតមុខងារលាងសំអាតដោយស្វ័យប្រវតិ្ត គឺរក្សានូវដំណើរការនៃការសម្ងួតល្អ Auto CLeaning Condenser ផ្តល់នូវលំហូខ្យល់ដ៏ត្រឹមត្រូវ ដែលភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាសម្ងួតនៃសំណើមលើសម្លៀកបំពាក់និងកំណត់ពេលស្ងួតដោយស្វ័យប្រវត្តិ ។ ដោយឡែក Smart ThinQ ផ្ដល់ជូនភាពងាយស្រួលជាងមុន តាមរយៈការតភ្ជាប់ពីចម្ងាយអនុញ្ញាតឱ្យអ្នកបញ្ជាម៉ាស៊ីនសម្ងួតពីគ្រប់ទីកន្លែងគ្រប់ពេលតាមរយៈការភ្ជាប់ Wi-Fi ។

មួយទៀតនោះ Saving Money and Time ជា​បច្ចេកវិទ្យាកូនកាត់ Eco Hybrid™ គឺធ្វើអោយ សំន្សំសំចៃថាមពលក៏បាន និង ពេលវេលាក៏បាន ។ បច្ចេកវិទ្យានេះនឹងផ្តល់ជូនជម្រើសដើម្បីសន្សំសំចៃថាមពលឬពេលវេលា វាអាស្រ័យទៅលើរបៀបរស់នៅរបស់អ្នកប៉ុណ្ណោះ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍​ដែរថា ម៉ាស៊ីនសម្ងួត LG Dryer អាចបំពេញតាមតម្រូវការ និងបំណងប្រាថ្នារបស់អតិថិជនបាន វាគឺជាផលិតផលដែលអ្នករាល់គ្នានឹងពេញចិត្តបំផុតក្នុងការជួយសម្រួលអោយប្រសើរឡើងនូវគុណភាពជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់ៗគ្នា។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា

លោកបន្តថា អ្វីដែលគួរអោយសរសើរនោះ គឺក្រុមហ៊ុន LG បានគិតគូរដល់ភាពងាយស្រួល ដោយរចនាម៉ាស៊ីនបោក និងម៉ាស៊ីនសម្ងួត មានភាពសមស្របនឹងគ្នាក្នុងការជួយសន្សំសំចៃពេលវេលា និងបង្កើនសោភ័ណភាពកាន់តែស្រស់ស្អាត សម្រាប់គេហដ្ឋានរបស់អ្នកប្រើប្រាស់ទាំងឡាយ។

គួរបញ្ជាក់ថា អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនសម្ងួត LG Dryer ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់៕