​កក្រើក​ទៀត​បាត់! កំពូល​ព្រឹត្តិការណ៍ vivo S1 Concert ប្រជុំ​សុទ្ធ​កំពូល​តារា​តែ​ម្ដង!

  • 2019-07-17 03:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​រយៈ​ពេល​តែ 3 ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ស្មាតហ្វូន vivo នឹង​ធ្វើ​ការ​សម្ពោធ​ជា​ផ្លូវ​ការ នូវ​ម៉ូឌែល​​ថ្មី​ត្រកូលSគឺ vivo S1 ក្នុង​កំពូល​ព្រឹត្តិការណ៍​នៃ​ការ​ប្រគំ​តន្ត្រី vivo S1 Concert ។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ នេះ​ហើយ។

សម្រាប់​កំពូល​ព្រឹត្តិការណ៍​នៃ​ការ​ប្រគំ​តន្ត្រី vivo S1 Concertនេះ​ដែរ​នឹង​មាន​ការ​ចូល​រួម ទៅ​ដោយ​កំពូល​តារា​ចម្រៀង ជាច្រើន​ដួង ដូចជា៖ លោក ខេមរៈ សិរីមន្ត, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា និង​តារា​ចម្រៀង​វ័យ​ក្មេង​ទាំង​ពីរ​ដួង ពេជ្រ ថៃ និង សុខ សុជាតា។ ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​កិត្តិយស ជា​ច្រើន​ដួង​ផ្សេង​ទៀត​ដូច​ជា៖ លោក Tena, លោក Yaro និង​កញ្ញា Daa Dao ផង​ដែរ។

សូម​បង​ប្អូន​កុំ​ភ្លេច​ធ្វើការ​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់​ទាំង​អស់​គ្នា​នៅ​វេលា​ម៉ោង​៧ យប់​ត​ទៅ នៅ​ក្នុង​ស្ទូឌីយ៉ូ ទូរទស្សន៍​ហង្សមាស HDTV (ផ្សារ​ទំនើប​អ៊ីអន​ម៉ល សែន​សុខ​ស៊ីធី ជាន់​ទី២)។ ចំពោះ​ព្រឹត្តិការណ៍ vivo S1 Concert នេះ មាន​ផ្សាយ​ផ្ទាល់ តាម​រយៈ​ទូរទស្សន៍​ហង្សមាស HDTV ចាប់​ពី​ម៉ោង​០៨ យប់ រហូត​ដល់​ចប់​កម្មវិធី។

ទាំង​នេះ​ជា​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់ vivo S1:

-មាន​រូបរាង​បែប Gradient -មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់​ទឹក ទំហំ 6.38 អ៊ីញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូប​ភាព​បាន​ក្នុង​កម្រិត 1080*2340 FHD+ លាត​សន្ធឹង​ប្រមាណ 90% នៃ​ផ្ទៃ​ខាង​មុខ និង​មាន​កម្រិត Aspect Ratio 19.5:9 -ដំណើរ​ការ​ដោយ Android 9.0 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 9 -ដំណើរ​ការ​ដោយ​ប្រព័ន្ធ octa-core ដែល​រចនា​មក​មាន​ទំហំ 12nm និង​មាន​ល្បឿន 2.0GHz -ដំណើរ​ការ​ស៊ីម​កាត​បាន​ពីរ + ទ្រទ្រង់ 4G -មាន​រ៉េម​ទំហំ 6GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 128GB + ថែម​ក្រៅ​បាន 256GB -កាមេរ៉ា​ក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និង​កាមេរ៉ា​មុខ​ទំហំ 32MP -ប្រព័ន្ធ​សុវត្ថិភាព: បច្ចេក​វិទ្យា​ស្កេន​ក្រយៅ​ដៃ​នៅ​លើ​អេក្រង់ + ស្កេន​មុខ -មាន​កម្លាំង​ថ្ម 4500 mAh

ដូច​នេះ​សម្រាប់​ប្រិយ​មិត្ត​របស់ vivo ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ម៉ូឌែល vivo S1 អាច​ត្រៀម​ចាប់​ពី​ពេល​នេះ​បាន។ ក្រុម​ហ៊ុន vivo នឹង​នាំ​ម៉ូឌែល​នេះ​ចូល​ទៅ​ក្នុង ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ ជាមួយ​នឹង​ជម្រើស​ពណ៌​ផ្កា​ឈូក​បែក​ទឹក​សមុទ្រ​ខៀវ (Skyline Blue) និង ពណ៌​ខ្មៅ​បែក​ស្វាយ (Diamond Black)៕

អត្ថបទ៖ ទារិកា