ជប៉ុនចេញលិខិតសរសើរ ចំពោះអ្នកមានស្នាដៃ លើវិស័យទំនាក់ទំនងអន្ដរជាតិ កម្ពុជា និងជប៉ុន
- 2019-07-17 03:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនចេញលិខិតសរសើរ ចំពោះអ្នកមានស្នាដៃ លើវិស័យទំនាក់ទំនងអន្ដរជាតិ កម្ពុជា និងជប៉ុន
ចន្លោះមិនឃើញ
ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ ស្តីអំពីលិខិតសរសើរ របស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និង បណ្តាប្រទេសនានា។
បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានារបស់ខ្លួនក្នុងការរួមចំណែកទៅកាន់ប្រទេសកម្ពុជា មានដូចខាងក្រោម៖
បណ្ឌិត អ៊ុំ រ៉ាវី បានចូលរួមចំណែកជម្រុញការយោគយល់គ្នារវាងជប៉ុន និងកម្ពុជា ជាពិសេសការផ្លាស់ប្តូរ ទំនាក់ទំនងរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ។
លោក ឯក ប៊ុនថា បានចូលរួមចំណែកជម្រុញការយោគយល់គ្នារវាងជប៉ុន និងកម្ពុជា ជាពិសេសការ ផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ
លោក តាកាកាហ្សឹ យ៉ាម៉ាដា បានចូលរួមចំណែកជម្រុញការផ្លាស់ប្តូរវប្បធម៌តាមរយៈសិល្បៈ រវាងជប៉ុន និងកម្ពុជា ជាពិសេសលើកទឹកចិត្តវិចិត្រករកម្ពុជា តាមរយៈការអប់រំវិចិត្រសិល្បៈ។
ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។