កម្ពុជា ​អាច​ប៉ះ​ជប៉ុន ថៃ វៀតណាម ​នៅ​វគ្គ​ទី​២ ជម្រុះ​ World Cup 2022 ​

  • 2019-07-17 03:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ទី​២ ​ជម្រុះ World Cup 2022 ​ក្នុង​ទ្វីប​អាស៊ី ​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​នេះ​ហើយ ​នា​ប្រទេស​ម៉ាឡេស៊ី ​ដោយ​ប្រទេស​កម្ពុជា​នៅ​ Pot ទី​៥​។

ក្រុម​ទាំង​អស់​មាន​៤០​ក្រុម ​ហើយ​បាន​បែងចែក​ជា​៥ Pot ​។ ​គេ​នឹង​ចាប់​យក​ក្រុម​១​ពី​ Pot ​នីមួយ​ៗ ដើម្បី​ស្វែង​រក​៨ពូល ​១​ពូល​មាន​៥​ក្រុម​។ ដោយ​ក្រុម​នៅ Pot ​ជាមួយ​គ្នា​នឹង​មិន​ជួប​គ្នា​ទេ ​ឬ​អាច​និយាយ​បាន​ថា ​ក្រុម​១​ពី Pot ​១ ​នឹង​ប៉ះ​ក្រុម​១​ទៀត​នៅ​ Pot ​ទី​២ ទី​៣ ទី​៤ ​និង​ទី​៥។ សម្រាប់​ក្រុម​កម្ពុជា ​ស្ថិត​នៅ Pot ​ទី​៥ ​ដូច្នេះ​អាច​ជួប​ក្រុម​នៅ Pot ​២ ៣ ៤ ​និង​៥។

បើ​មើល​ទៅ​តាម Pot ​ទាំង​៥​នេះ ​កម្ពុជា​នឹង​អាច​ប៉ះ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន។ ឬ​អាច​និយាយ​បាន​ថា​កម្ពុជា ​អាច​ប៉ះ​ក្រុម​ជប៉ុន ​នៅ Pot ​១ ​អាច​ប៉ះ​ក្រុម​វៀតណាម​នៅ Pot ​២ ​អាច​ប៉ះ​ក្រុម​ថៃ នៅ Pot ​៣ ​និង​អាច​ប៉ះ​ក្រុម​ម៉ាឡេស៊ី​នៅ Pot ​៤។ យ៉ាងណាមិញ ​នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​លើក​ស្មាន​ថា​អាច​ទៅ​រួច​ប៉ុណ្ណោះ។ ការ​ចាប់​ផ្ដើម​មែនទែន ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​នេះ។ ដូច្នេះ​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា ថា​កម្ពុជា អាច​ប៉ះ​ក្រុម​ខាង​លើ​នេះ​មែន​ឬ​យ៉ាង​ណា?

អត្ថបទ៖ យុទ្ធា ឆាត

អត្ថបទពេញនិយម
អត្ថបទថ្មី