កូនស្រី Paul Walker បង្ហាញមុខជាថ្មី ក្រោយស្ងាត់មួយរយៈ

  • 2019-07-17 03:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Meadow Walker បាន​ត្រឡប់​មក​កាន់​ Instagram វិញ ក្រោយ​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​ធំ ដោយ​បាន​បង្ហោះ​រូបភាព​​ចំនួន​បី​សន្លឹក​បង្ហាញ​អំពី​សម្រស់​របស់​ខ្លួន ថត​ដោយ​ជាង​ថត​ជំនាញ Heidi Stanton។

Meadow ជា​កូន​របស់​ Paul Walker តួ​អង្គ​សំខាន់​ក្នុង​សែស្រឡាយ​ភាពយន្ត "The Fast and the Furious” ដែល​នាង​ចាប់​កំណត់​នៅ​ថ្ងៃ​ទី ៤ វិច្ឆិកា​ ឆ្នាំ ១៩៩៨។ បាត់​បង់​ឪពុក​តាំង​ពី​អាយុ ១៤ ឆ្នាំ ក្មេង​ស្រី​ម្នាក់​នេះ​តែង​រស់​នៅ​ស្ងប់ស្ងាត់​ពី​ភ្នែក​មហាជន​លើ​អ៊ីនធឺណិត ដោយ​ប្រកប​មុខរបរ​ជា​តារា​ម៉ូដែល​ម្នាក់។

រយៈពេល​ ៤ ឆ្នាំ​ចុង​ក្រោយ​នេះ Meadow បាន​បង្ហោះ​រូប​ភាព​លើ Instagram ​ចំនួន​ ៩ សន្លឹក​ប៉ុណ្ណោះ ដោយ​មាន​រូប​ភាព​ ៣ សន្លឹក​ជា​រូបភាព​កាល​ពី​ក្មេង​ថត​ជា​មួយ​ឪពុក។ រូបភាព​កម្រ​ដែល​ Meadow បង្ហោះ​ចុង​ក្រោយ​នេះ គឺ​ធ្វើ​ឡើង​មុន​ប៉ុន្មាន​សប្ដាហ៍​នៃ​​ការ​ចាក់​បញ្ចាំង​ភាពយន្ត "Fast & Furious: Hobbs & Shaw”៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម