ប៉ូលិសចុះបិទកន្លែងផលិតឡាន Lamborghini តម្លៃជាង ៤ ម៉ឺនដុល្លារ
- 2019-07-17 07:46:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសចុះបិទកន្លែងផលិតឡាន Lamborghini តម្លៃជាង ៤ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ប៉ូលិសប្រេស៊ីលនិយាយថាពួកគេបានចុះបិទរោងចក្រខុសច្បាប់មួយកន្លែង ដែលផលិតរថយន្ត Ferrari និង Lamborghini ក្លែងក្លាយ។
ឪពុក និងកូនប្រុសម្នាក់ ដែលជាម្ចាស់ទីតាំងស្ថិតនៅភាពខាងត្បូងនៃរដ្ឋ State of Santa Catarina នេះ ត្រូវបានចាប់ខ្លួនលើបទឧក្រិដ្ឋផ្នែកឧស្សាហកម្ម។ ប៉ូលិសនិយាយថារថយន្តក្លែងក្លាយដែលផលិតឡើង ត្រូវបានដាក់លក់លើបណ្ដាញសង្គមក្នុងតម្លៃពី ៤៥ ០០០ ដុល្លារ ទៅ ៦០ ០០០ ដុល្លារ។
ប៉ូលិសមិនបានបញ្ជាក់ប្រាប់ឡើងថាការផលិតរថយន្តនេះ គេបានប្រើប្រាស់គ្រឿងបន្លាស់ប្រភេទណាខ្លះ ប៉ុន្តែបានចែករំលែករូបភាពច្រើនសន្លឹកនៃសម្បករថយន្ត រួមជាមួយឡូហ្គោរថយន្តផងដែរ។
ការចុះបិទដែលធ្វើឡើងកាលពីថ្ងៃចន្ទនេះ ក្រោយពីមានការដាក់ពាក្យបណ្ដឹងពីសំណាក់ក្រុមហ៊ុនអ៊ីតាលី។ រថយន្តដែលផលិតជិតរួចរាល់ចំនួន ៨ គ្រឿងត្រូវបានរឹបអូស ហើយប៉ូលិសនិយាយថាកំពុងស៊ើបអង្កេតថាមានប៉ុន្មានគ្រឿងហើយដែលបានផលិត៕
ចុចអាន៖