៤នាទីបង្ហាញពីបច្ចេកទេសការពារដ៏ល្អរបស់ de Ligt សមាជិកថ្មី Juventus
- 2019-07-17 07:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤នាទីបង្ហាញពីបច្ចេកទេសការពារដ៏ល្អរបស់ de Ligt សមាជិកថ្មី Juventus
ចន្លោះមិនឃើញ
សល់តែប៉ុន្មានម៉ោងទៀត Matthijs de Ligt នឹងក្លាយជាកីឡាករ Juventus ជាផ្លូវការហើយ ក្រោយអតីតប្រធានក្រុម Ajax រូបនេះធ្វើដំណើរទៅទីក្រុង Turin កាលពីយប់មិញ និងត្រូវធ្វើតេស្តសុខភាពនៅថ្ងៃនេះ។
តារាឆ្នើមវ័យ១៩ឆ្នាំផ្ទេរពីក្លឹបជើងឯកហូឡង់ទៅកាន់ Juventus ក្នុងតម្លៃ៦៧,៥លានផោន ដោយបានច្រានចោលក្លឹបយក្សជាច្រើនទៀតដែលចាប់អារម្មណ៍រូបគេដូចជា Barcelona, Manchester United, Liverpool និង Paris Saint Germain ជាដើម។
de Ligt មានឈ្មោះបោះសំឡេងខ្លាំងក្រោយជួយ Ajax ឈ្នះ Eredivisie និង Dutch Cup ថែមទាំងរងជើងឯក Europa League ក្នុងឆ្នាំ២០១៧។ ចង់ដឹងខ្សែការពារវ័យក្មេងរូបនេះល្អប៉ុនណាយើងទៅមើលវីដេអូ ៤:២៨នាទីបង្ហាញពីបច្ចេកទេសការពាររបស់គេនៅខាងក្រោម៖