ជក់​ចិត្ត! ​កម្ពុជា ​ស្ថិត​នៅ​ពូល​ C ជាមួយ​ក្រុម​ខ្លាំង​ស្ដេចប្រេង អីរ៉ាក់ អីរង់...

  • 2019-07-17 09:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ទី​២ ​ជម្រុះ World Cup 2022 ​ក្នុង​ទ្វីប​អាស៊ី ​ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល​C ជាមួយ​ ប៉ារែន ហុងកុង អីរ៉ាក់ និង អីរ៉ង់។

គ្រូបង្វឹកក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក​ Felix កំពុងពិភាក្សាជាមួយអ្នក​ចាត់​ការ​ទូទៅ​លោក​ Keisuke Honda

ក្រុម​ទាំង​ ៥ ក្នុង​ពូល​នីមួយៗ នឹង​ប្រកួត​គ្នា​តាម​រូបមន្ត​ក្នុងដី ក្រៅដី (សរុប ៨ប្រកួត)។ ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ ២០១៩ ​ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ​២០២០។​ ក្រុម​លេខ ១ ក្នុង​ពូល​ទាំង ៨ បូក​ក្រុម​លេខ២ ល្អ​បំផុត​ចំនួន ៤ (សរុប ១២ក្រុម) នឹង​បន្ត​ទៅ​វគ្គ​ជម្រុះ​ជុំទី៣។

កាល​ពី​វគ្គ​ជម្រុះ World Cup 2018 ​កន្លង​ទៅ ​ក្រុម​កម្ពុជា ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​ជប៉ុន សិរី សិង្ហបុរី និង​អាហ្វហ្គានីស្ថាន។ នៅ​គ្រា​នោះ កម្ពុជា​មិន​ទទូល​បាន​ពិន្ទុ​ឡើយ ​ឆ្លង​កាត់​ការ​ប្រកួត​៨​ប្រកួត​ទាំង​ក្នុង​ដី ​និង​ក្រៅ​ដី៕

អត្ថបទ៖ កុលាប