Huawei ​ចង់​ប្រើ​លុយ​ធំ​ដើរ 'Plan B' ដើម្បីឈប់ពឹង​ពាក់​អាមេរិក​ត្រឹម​ឆ្នាំ ២០២១

  • 2019-07-18 01:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន GizChina ​បាន​សម្រង់​នូវ​ពាក្យ​សម្តី​របស់​នាយក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Huawei ពី​ផែនការណ៍​ត្រៀម​បញ្ចប់​ការ​ពឹង​ពាក់​ទៅ​លើ​ក្រុមហ៊ុន​និង​ការ​ប្រើ​បច្ចេកវិទ្យា​របស់​អាមេរិក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

នៅ​កិច្ចសម្ភាសន៍​ជាមួយ Challenges អនុ​ប្រធាន​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei នៅ​ប្រទេស​បារាំង​លោក Zhang Minggang ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​នៅ​តែ​បន្ត​ឈរ​លើ​គោលជំហរ​រឹងមាំ ជាមួយ​ការ​ព្យាយាម​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ផ្ទាល់​ខ្លួន ជា​ជាង​ការ​ពឹង​ពាក់​ពី Android របស់​ Google។

ជាង​នេះ​លោក​បាន​សង្កត់​ធ្ងន់​ថា៖ "ប្រសិន​ណា​ស្ថានភាព​នៅ​តែ​បន្ត​ដល់​ឆ្នាំ ២០២១ ​នោះ​យើង​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​យើង​ដោយ​ខ្លួន​ឯង ជាមួយ​ការ​វិនិយោគ​ដ៏​ចាំបាច់​ដើម្បី​ដំណើរការ​ផែនការណ៍ B"។

រំឭក​ថា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​រាល់​បណ្តា​ក្រុមហ៊ុន​ក្នុង​ទឹក​ដី​អាមេរិក​ដែល​ចង់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចិន គឺ​រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​ឥត​ឈប់ឈរ ហើយ​ក៏​មិន​ច្បាស់​ពី​ពេលវេលា​ជាក់លាក់​ណា​មួយ​ដែល​ថា​លោក Trump ​នឹង​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​មួយ​នេះ​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ news.zing.vn   ប្រែ​សម្រួល៖ កៅ រក្សា