រឿង "បាត​ដៃ​ខ្មៅ" ចេញ Trailer ថ្មី ខណៈ​រឿង​ពេញ ប្រិយមិត្ត​ក៏​អាច​ទស្សនា​បាន​គ្រប់​ពេល​ទៀត

  • 2019-07-17 10:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត​ភ័យ​រន្ធត់​រឿង "បាត​ដៃ​ខ្មៅ" ឬ "Black Arm” ដែល​ធ្លាប់​បំភ័យ​ប្រិយមិត្ត​កាល​ពី​ឆ្នាំ​មុន​នោះ ឥឡូវ​នេះ​បាន​វិល​មក​ជា​ថ្មី ដោយ​បាន​ចេញ​វីដេអូ Trailer ថ្មី​ទៀត កាន់​តែ​ទាក់​ទាញ​ជាង​មុន។

​វីដេអូ Trailer ថ្មី​នេះ ចេញ​ក្រោយ​ពី​សាច់​រឿង​ទាំង​មូល ក៏​ត្រូវ​បាន​យក​មក​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ជា​ថ្មី​ដែរ ដោយ​ប្រិយមិត្ត​អាច​ទស្សនា​បាន​គ្រប់​ពេល​តែ​ម្ដង​នៅ​លើ​ទូរសព្ទ​ដៃ​ផ្ទាល់​របស់​លោក​អ្នក​តែ​ម្ដង។ កម្មវិធី​ដែល​អាច​ទស្សនា​ភាពយន្ត​ភ័យ​រន្ធត់​សម្រាប់​យុវវ័យ​នេះ គឺ Soyo App ដែល​ជា​ប្រព័ន្ធ​ទស្សនា​វីដេអូ​គ្រប់​ប្រភេទ​លើ​អនឡាញ។

តាម​លោក ឈាង ឡេង បាន​ឲ្យ​ដឹង​ថា ដោយ​សារ​រឿង​នេះ មាន​អ្នក​គាំទ្រ​ច្រើន ពិសេស​យុវវ័យ លោក​ក៏​សម្រេច​ទិញ​សិទ្ធិ​របស់​នេះ មក​ដាក់​នៅ Platform វីដេអូ​អនឡាញ​របស់​លោក ក្រោយ​ពី​បញ្ចប់​ការ​បញ្ចាំង​នៅ​លើ​រោងភាពយន្ត​កាល​ពី​ឆ្នាំ​ទៅ។ ជាក់​ស្ដែង "បាត​ដៃ​ខ្មៅ" បាន​ដាក់​នៅ​លើ Soyo តាំង​ពី​ចុង​សប្ដាហ៍​មុន​មក​ម្ល៉េះ ក្រោយ​ពី​អី្វ​ៗ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​រវាង​ភាគី​ទាំង​សង្ខាង។

មុន​ទស្សនា​រឿង​ពេញ តោះ...មើល Trailer ថ្មី​ទាំង​អស់​គ្នា​សិន!

អត្ថបទ៖ ទារិកា