រ៉ូប ឡុង ថាវរី ស្លៀកតម្លៃមិនជាថ្លៃ តែគ្រឿងផ្សេងទៀត សុទ្ធរាប់ម៉ឺនដុល្លារឯណោះ!
- 2019-07-18 03:30:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូប ឡុង ថាវរី ស្លៀកតម្លៃមិនជាថ្លៃ តែគ្រឿងផ្សេងទៀត សុទ្ធរាប់ម៉ឺនដុល្លារឯណោះ!
ចន្លោះមិនឃើញ
កញ្ញា ឡុង ថាវីរី ដែលបាត់មុខពីសិល្បៈមួយរយៈធំទៅហើយនោះ ស្រាប់តែលេចមុខមកវិញ ក្នុងថ្ងៃការរបស់មិត្តរួមអាជីព អ៊ុន អាលីហ្សា នៅកោះពេជ្រកាលពីថ្ងៃទី ២៥ មិថុនា ២០១៩។ គ្រានោះ ថាវរី លេចធ្លោសម្រស់ជាមួយរ៉ូបពណ៌ស្រាលមួយឈុត អមនឹងគ្រឿងប្រើប្រាស់មួយចំនួនទៀត ដែលមួយៗ សុទ្ធតែមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។
គ្រឿងលម្អខ្លួនរបស់តួឯកស្រីរឿង "បងប្អូន២នាក់" រូបនេះ រួមមាន រ៉ូប កងដៃ កាបូប និងចិញ្ចៀនជាដើម។ តាមការបញ្ជាក់របស់សាមីខ្លួន ចំពោះរ៉ូបពណ៌រាងសលាយខៀវស្រាល គឺជាការច្នៃម៉ូដដោយខ្លួនឯង ក្នុងការចំណាយទៅលើក្រណាត់ ថ្លៃឈ្នួលជាងអស់ប្រមាណជាង ២០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ប៉ុន្តែគ្រឿងអលង្ការផ្សេងទៀតសុទ្ធតែថ្លៃរាប់ម៉ឺន ក្នុងនោះក្រវិលម៉ូដរំយោល មានតម្លៃជិត២ម៉ឺនដុល្លារ។ កងដៃត្បូងភ្លឺចិញ្ចាច មានតម្លៃជាង២ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ ក៏មានតម្លៃជិត ២ម៉ឺនដុល្លារអាមេរិកផងដែរ ឯមួយវង់ទៀតត្រឹមជាង២ពាន់ដុល្លារប៉ុណ្ណោះ។ ដោយឡែករបស់ប្រើប្រាស់ផ្សេងទៀត គឺកាបូបដៃ មានតម្លៃជាង ១០០ដុល្លារ។ សរុបទាំងអស់ មួយឈុតដែល ថាវរី រំលេចថ្ងៃការ អ៊ុន អាលីហ្សា នោះ គឺមានតម្លៃសរុបជិត ៧ម៉ឺនដុល្លារអាមេរិក។
តួលេខប៉ុណ្ណេះ ឡុង ថាវរី ប្រាប់ថា រាងច្រើនបន្តិចដែរ ប៉ុន្តែថា គ្រឿងទាំងនេះ យូរៗនាងពាក់ម្ដង គឺសម្រាប់តែឱកាសពិសេសដូចជាការមិត្តរួមអាជីពដូច្នេះ។ ភាពហ៊ឺហាទាំងនេះ តារាស្រី បានប្រាប់ថា ជាកម្លាំងញើសឈាមរបស់នាងផ្ទាល់ ក្រោយពីបានដកខ្លួនពីសិល្បៈទៅប្រកបជំនួញវិញ ដោយធ្វើជាអ្នកចងការប្រាក់។ ដោយសារតែបែបនេះហើយ ទើបនាងមិនទាន់វិលមកសិល្បៈវិញ បើទោះមានផលិតករ ក៏ដូចជាអ្នកដឹកនាំរឿងជាច្រើនបានទាក់ទងក៏ដោយ៕