បើ​ទោះ​បាត់​បង់​សមាជិក​សំខាន់​២​នាក់ ក្រុម​ស្រី​ស្អាត OMG នៅ​តែ​បន្ត​ចេញ​អុកឡុក

  • 2019-07-18 08:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​ការ​ចាប់​អារម្មណ៍​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ដោយ​បាន​អញ្ជើញ​តារា​ល្បី​ៗ​ទាំង​ជាតិ និង​អន្តរជាតិ ឥឡូវ កម្មវិធី​ប្រគំ​តន្ត្រី “Boostrong Music on Fire" របស់​ស្ថានីយ​ទូរទស្សន៍ PNNមាន​ដំណឹង​ថា បាន​ព្រមព្រៀង​យក​តារា​ចម្រៀង​ស្រី​ស្អាត​ៗ ១​ក្រុម​ទៀត​សម្រាប់​ការ​កម្សាន្ត​ដ៏​អស្ចារ្យ​នា​ចុង​សប្ដាហ៍​នេះ។

តាម​ព័ត៌មាន​ពី​អ្នក​គ្រប់​គ្រង​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ក្រុម​រាំ​ស្រី​ដ៏​ពេញ​និយម OMG ដែល​ទើប​នឹង​បាត់​បង់​សមាជិក​២​រូប​ដែល​សុំ​ចេញ​ពី​ក្រុម រួម​ជាមួយ​នឹង​តារា​ស្រី​ហង្សមាស ប៉ុន្មាន​ទៀត​ក៏​នឹង​មាន​វត្តមាន​លើ​ឆាក​តន្ត្រី​ធំ​ជាមួយ​គ្នា​ដែរ ដែល​នឹង​ក្លាយ​ជា​ជំនួប​រវាង​តារា​ស្រី​ស្រស់​យ៉ាង​កម្រ បង្ហាញ​វត្តមាន​ព្រម​គ្នា​លើ​ឆាក​តន្ត្រី​តែ​មួយ ដើម្បី​អង្រួន​បេះដូង​អ្នក​ចូល​រួម​ឱ្យ​លោត​ខុស​ចង្វាក់​តែ​ម្ដង។

នេះ​មិន​មែន​ជា​រឿង​សាមញ្ញ​ពេក​ទេ ដែល​តារា​ស្រី​ស្អាត​ៗ ល្បី​ៗ អាច​មក​ជុំ​គ្នា​បាន ប៉ុន្តែ​អ្នក​គ្រប់​គ្រង​កម្មវិធី​ខាង​លើ ព្យាយាម​ធ្វើ​ឲ្យ​ចេញ​ជា​រូប​រាង​ទាល​់តែ​បាន ដើម្បី​ផ្ដល់​ការ​កម្សាន្ត ក៏​ដូច​ជា​តប​ស្នង​អ្នក​គាំទ្រ​របស់​​ខ្លួន។ តាម​ការ​បញ្ជាក់ នៅ​កម្មវិធី​នេះ​​តារា​ចម្រៀង ឌីឌី គឺ​ជា​តារា​ចម្រៀង​ប្រុស​តែ​ម្នាក់​គត់ ដោយ​ឡែក​តារា​ស្រី​វិញ​មាន ​កញ្ញា វី ឌីណែត កញ្ញា ប្រេម៉ា កញ្ញា នី និត និង ក្រុម​រាំ OMGដែល​មាន​សមាជិក​រហូត​៩​នាក់ និង​ជា​ក្រុម​រាំ​ស្រី​ស្អាត​ដែល​កំពុង​ពេញ​និយម ពិសេស​ពួក​គេ​គ្រោង​នឹង​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​កូរ៉េ​ខាង​ត្បូង​ចុង​ឆ្នាំ​នេះ​ទៀត​ផង។

ដើម្បី​ទទួល​បាន​នូវ​អារម្មណ៍​ពុះ​កញ្ជ្រោល​ទៅ​តាម​ចង្វាក់​ភ្លេង​សម័យ​ទំនើប​បែប​យុវវ័យ និង​បទ​ពិសោធ​ថ្មី​នៃ​អារម្មណ៍​ស្រស់ស្រាយ​មិន​ធ្លាប់​មាន​ពី​មុន​មក សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ដោយ​សេរី កម្មវិធី​ “Boostrong Music on Fire” នៅ​ស្ទូឌីយ៉ូ PNNព្រែក​ព្នៅ នា​ថ្ងៃ​សៅរ៍ ទី​២០ ខែ​កក្កដា​ខាង​មុខ​នេះ វេលា​ម៉ោង៤:៣០នាទី​ល្ងាច​ត​ទៅ។ ការ​ប្រគំ​តន្ត្រី​បែប​ទំនើប​ឈាន​មុខ​គេ​នេះ នាំ​មក​ជូន​ជា​ពិសេស​ផ្ដាច់​មុខ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​លំដាប់​ពិភពលោក Boostrong៕

អត្ថបទ៖ ទារិកា