ក្លឹបយក្សអឺរ៉ុបមួយណាកំពុងនាំ​មុខ​ រឿងចាយលុយទិញកីឡាករ គិតមកទល់ពេលនេះ?

  • 2019-07-18 14:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រដូវ​កាល​ ២០១៩/២០នេះ គេ​សង្កេត​ឃើញ​ថា ក្លឹប​នៅ​អេស្ប៉ាញ​ហាក់​បី​ដូច​ជា មមាញឹក​ដល់​ហើយ​ក្នុង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​កីឡាករ។

ក្លឹប​បង​ធំ​អេស្ប៉ាញ​ទាំង​ ៣ រួម​មាន​ក្លឹប Barcelona, ក្លឹប Real Madrid និង​ក្លឹប​ Atletico Madrid សុទ្ធ​តែ​ចំណាយ​លើស​ពី​ ២០០​លាន​ដុល្លារ​ នៅ​ក្នុង​រដូវ​កាល​នេះ​។

ក្លឹប​ Real Madrid បាន​ចំណាយ​អស់​ជាង ៣៤០​លាន​ដុល្លារ ដែល​ជា​ចំនួន​ទឹក​លុយ​ចំណាយ​ច្រើន​ជាង​គេ​ គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កក្កដា​នេះ។ ក្លឹប​អធិរាជ​ស​នេះ ចំណាយ​លើ​កីឡាករ​ចំនួន ៥រូប ដោយ​ក្នុង​នោះ ខ្សែ​ស្លាប Eden Hazard មាន​តម្លៃ​ថ្លៃ​ជាង​គេ ដែល​នាំ​ចូល​ក្នុង​តម្លៃ ១១២​លាន​ដុល្លារ​។

ក្លឹប​ Atletico Madrid វិញ ដោយ​ឃើញ​មាន​កីឡាករ​ចេញ​ច្រើន​ពេក ក៏​សម្រេច​ចំណាយ​រយ​លាន​ដុល្លារ​នឹង​គេ​ដែរ។ ក្លឹប​នេះ​បាន​ចាយ​អស់ ២៧២​លាន​ដុល្លារ​ហើយ ដោយ​មាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ព័រទុយហ្គាល់ Joao Felix។

ចំណែក​ឯ​ក្លឹប Barcelona វិញ​ ចំណាយ​អស់​ជាង ២៦១​លាន​ដុល្លារ ទៅ​លើ​កីឡាករ​ចំនួន ៥ រូប​ ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann និង​ខ្សែ​បម្រើ​ហុល្លង់ Frenkie De Jong ជា​ការ​ផ្ទេរ​កីឡាករ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី