ដំណឹង​ល្អ​សម្រាប់​ Fan! Plants vs. Zombies ជិត​ចេញ​វគ្គ​ ៣ ហើយ

  • 2019-07-19 03:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​ផលិត​ហ្គេម​ EA បាន​ប្រកាស​ថា​ខ្លួន​នឹង​បញ្ចេញ​ Plants vs. Zombies វគ្គ ៣ ក្នុង​ពេល​ខាង​មុខ​នេះ​។

Plants vs. Zombies ចេញ​តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ ​ហើយ​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។ ហ្គេម​នេះ​ ផ្តើម​ដំបូង​ជា​ហ្គេម​របស់​កុំព្យូទ័រ ហើយ​ក៏​បាន​ចូល​ប្រឡូក​ក្នុង​ប្រព័ន្ធ​ទូរសព្ទ​។ នៅ​ឆ្នាំ​ ២០១៣, PvZ វគ្គ​ ២ បាន​បញ្ចេញ​ដោយ​នាំ​មក​ជាមួយ​សត្រូវ​ថ្មី​ និង​ឆ្លង​ពេល​។

EA ពុំ​ទាន់​បញ្ចេញ​ដំណឹង​អ្វី​ច្រើន​ទៀត​ទេ​ ប៉ុន្តែ​ហ្គេម​នេះ​កំពុង​តែ​ធ្វើ​តេស្ដ​នៅ​ក្នុង​ Google Play Store ហើយ​​ជា alpha version មាន​ន័យ​ថា យើង​ពុំ​អាច​សាក​វា​បាន​នៅ​ឡើយ​ទេ។ ក្រុមហ៊ុន​ផលិតហ្គេម​មួយនេះគ្រោង​នឹង​ប្រកាស​ថ្ងៃ​ចេញ​​ ដែល​​អាច​ដំណើរ​ការ​បាន​រលូន​៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ