Obi Mikel ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​

  • 2019-07-19 03:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John Obi Mikel បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ ក្នុង​វ័យ​៣២​ឆ្នាំ​ក្រោយ​ជួយ ​នីហ្សេរីយ៉ា ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពាន​ Africa Cup of Nations។​​

ក្រុម​រហស្សនាម​ Super Eagles លេង​ចាញ់​អាល់ហ្សេរី​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ប៉ុន្តែ​បាន​ស្ដារ​មុខមាត់​វិញ​ដោយ​យក​ឈ្នះ​ជម្រើស​ជាតិ​ទុយនីស៊ី​ ១-០ នៅ​វគ្គ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣។​ ប្រកួត​នោះ​ហើយ​ ​ជា​ពេល​វេលា​ចុង​ក្រោយ​ ដែល​ Obi Mikel ពាក់​អាវ​នីហ្សេរីយ៉ា។​

អតីត​ខ្សែ​បម្រើ​ Chelsea មាន​ស្នាដៃ​ច្រើន​ជាមួយ​ជម្រើស​ជាតិ​ដូចជា​ជួយ​ក្រុម​ឈ្នះ​ Africa Cup of Nations ក្នុង​ឆ្នាំ​២០១៣, ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ Olympic ២០១៦, បង្ហាញ​ខ្លួន​ជាមួយ​ Super Eagles នៅ​ World Cup ២០១៤, ២០១៨​ និង​ចុង​ក្រោយ​គឺ​ឈ្នះ​មេដាយ​សំរឹទ្ធ​នេះ​តែ​ម្ដង៕ ​

ប្រភព៖ Sports Keeda   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម