នេះ​ជា​ពេលវេលា​បាញ់​បង្ហោះ​យានអវកាស​ទៅឋានព្រះចន្ទ​លើកទី២ របស់​ឥណ្ឌា

  • 2019-07-19 03:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ស្រាវជ្រាវ​អវកាសឥណ្ឌា បាន​ប្រកាសថា ការ​បាញ់​បង្ហោះយានវអកាស Chandrayaan-2 ទៅភពព្រះចន្ទ​ជាលើកទី២ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពីលើកទី១​​ដែលធ្វើឡើង​កាលពីថ្ងៃទី១៥ ខែកក្កដា ត្រូវបានខកខាន​ដោយសារបញ្ហាបច្ចេកទេស។

ចុចអាន​បន្ថែមបញ្ហាគ្រឿងម៉ាស៊ីន ធ្វើឱ្យឥណ្ឌាមិនអាចបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទបានឡើយ

យានវអកាស Chandrayaan-2 (រូបថត៖ ISRO)

សូមជម្រាប​ថា ឥណ្ឌាមាន​បំណង​ចុះចត​លើផ្ទៃដីភពព្រះចន្ទ​នៅតំបន់ប៉ូល​ខាងត្បូង ដើម្បី​បង្កើត​នូវយុគសម័យថ្មី​នៃការ​រុករក បង្កើន​ការយល់ដឹង​បន្ថែម​របស់​មនុស្សជាតិ​លើភព​ព្រះចន្ទ ក៏ដូចជា​អវកាស ជំរុញភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា លើក​កម្ពស់​សម្ព័ន្ធមិត្ត​សកល និង​លើកទឹកចិត្ត​ដល់អ្នករុករក និងអ្នក​វិទ្យាសាស្រ្ត​ជំនាន់​ក្រោយ។

តំបន់​ប៉ូលខាងត្បូងនៃ​ភពព្រះចន្ទ គឺ​មាន​ចំណុច​គួរឱ្យចាប់​អារម្មណ៍​ជាង​ប៉ូល​ខាងជើង ពោលគឺមាន​ទំហំធំជាង និង​អាចមាន​វត្តមាន​ទឹក និង​ផ្ទុក​កំណត់ត្រា​ហ្វូស៊ីល​ដែល​បង្ហាញពី​ការកកើត​ឡើង​នៃប្រព័ន្ធព្រះអាទិត្យ​ផងដែរ។ ប្រសិនបើជោគជ័យ នោះ​ឥណ្ឌា​នឹងក្លាយជាប្រទេសទី៤ ដែល​បាន​ប៉ះដី​ភពនេះ បន្ទាប់ពី​អាមេរិក រុស្ស៊ី(អតីតសហភាពសូវៀត) និង​ចិន៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី