រឿងពិតពីបុរសម្នាក់បង្កើត event ល្បីក្នុង Facebook ទាក់ទងនឹងកន្លែងសម្ងាត់អាមេរិក
- 2019-07-19 07:31:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតពីបុរសម្នាក់បង្កើត event ល្បីក្នុង Facebook ទាក់ទងនឹងកន្លែងសម្ងាត់អាមេរិក
ចន្លោះមិនឃើញ
Area 51 ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលក្នុងរដ្ឋ Nevada នៃទីក្រុងអាមេរិក។ តំបន់នេះជាកន្លែង ដែលអាមេរិកធ្វើតេស្ដនិងផលិតនូវយន្តហោះចំបាំងរបស់ខ្លួន ប្រកាសឲ្យដឹងជាសាធារណៈនៅឆ្នាំ ២០១៣ តែឆ្នាំបង្កើតពុំដឹងច្បាស់ឡើយ។ Area 51 ជាកន្លែងល្បីនិងអាថ៌កំបាំងបំផុតនៅក្នុងសហរដ្ឋអាមេរិក។
គេសង្ស័យថា រដ្ឋាភិបាលអាមេរិកមានទំនាក់ទំនងសម្ងាត់ជាមួយមនុស្សភពផ្សេង ឬហៅថា Alien និងធ្វើតេស្ដថាសហោះ(UFO) នៅក្នុងតំបន់នោះ ដោយមានការរាយការណ៍ជារឿយៗថា តំបន់នេះតែងតែឃើញមាន ថាសហោះហោះកាត់។ នៅក្នុងឆ្នាំ ១៩៨៩, លោក Bob Lazar ដែលធ្លាប់ធ្វើការនៅ Area 51 បាននិយាយថា ខ្លួនធ្លាប់សហការក្នុងការផលិតថាសហោះផងដែរ។
ការសង្ស័យនេះមានរយៈពេលយូរណាស់មកហើយ ប៉ុន្តែថ្មីៗនេះ មានការផ្ទុះនូវចំណាប់អារម្មណ៍ដោយមានបុគ្គលមួយរូបឈ្មោះ ''Matty Roberts'' បានបង្កើត event មួយក្នុង Facebook គឺ “Storm Area 51, They Can’t Stop All of Us” ដែលទាក់ទាញមនុស្សបានច្រើនជាង ១ លាននាក់។ ការផុសនេះគឺក្នុងន័យនិយាយលេងតែប៉ុណ្ណោះ ហើយលោកក៏មិននឹកស្មានថា មានភាពល្បីល្បាញដល់ថ្នាក់នេះដែរ។
Area 51 មានការយាម ២៤ ម៉ោង យ៉ាងតឹងរឹង មនុស្សធម្មតាមិនអាចចូលកើតឡើយ សូម្បីតែថតរូបក៏ពុំអនុញ្ញាតដែរ បើគេចាប់បាននឹងត្រូវផាកពិន័យជាប្រាក់ ១០០០ ដុល្លារ ឬ ដាក់ពន្ធនាគាររយៈពេល ៦ ខែ ឬអនុវត្តការពិន័យទាំងពីរនេះក្នុងពេលតែមួយ៕