ក្រុមហ៊ុន​ម្សៅ​ទឹក​ដោះ​គោ​ម៉ាក​ល្បី​១នៅ​អូស្ត្រាលី​ មក​ចុះ MOU ផ្ទាល់​នៅ​កម្ពុជា​ម្សិលមិញនេះ

  • 2019-07-19 10:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ ឆ្នាំ​២០១៩ នេះ​ ក្រុម​ហ៊ុន​ ALKSK Co.,Ltd និង​ក្រុម​ហ៊ុន​ ViPlus Dairy Pty Ltd បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​ជា​ដៃ​គូ​សហការ​ ( MOU) នាំ​ចូល​ម្សៅ​ទឹក​ដោះ​គោ​ ViPlus ជា​ផ្លូវ​កា​មក​កាន់​កម្ពុជា​។

ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ លោក​ស្រី​ លឹម​ កុល​សិក្ខារ្យ​ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន ALKSK ​បាន​ឲ្យ​ដឹង​​​​ថា លោក​ស្រី​ពិត​ជា​មាន​សេចក្ដី​រីក​រាយ​​ និង​​​ថ្លែង​អំណរ​គុណ​ដល់​​វត្តមាន​របស់​ភ្ញៀវកិត្តិយស​​​​ចំពោះ​​ការ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​។​​

លោក​ស្រី​ លឹម​ កុល​សិក្ខារ្យ

លោក​ស្រី​ថ្លែង​ថា៖«ពិធី​​ចុះ​អនុស្សរណៈ​យោគ​យល់​​នេះ​​ គឺជា​កិច្ច​ព្រម​ព្រៀង​ចាប់​ដៃ​គ្នា​ ដើម្បី​ធ្វើ​ការ​សហការ​​យ៉ាង​ស្អិត​រមួត​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​ និង​ផលិត​ផល​ផ្សេង​ទៀត​ ប្រកប​ដោយ​​គុណ​ភាព​ខ្ពស់​ តម្លៃ​សមរម្យ​ និង​បំពេញ​តម្រូវ​ការ​ជា​ទី​ពេញ​ចិត្ត​ដល់​អតិថិ​ជន​ទូទាំង​ប្រទេស​កម្ពុជា​»។​

ចំណែក​ឯ​លោក  Christopher McKiernan អគ្គ​នាយក​រង​ផ្នែក​ទីផ្សារ​នៃ​​ក្រុម​ហ៊ុន​ ViPlus Dairy Pty Ltd ពី​ប្រទេស​អូស្ត្រាលី​ បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្រុម​ហ៊ុន​ ViPlus ពិត​ជា​មាន​ទំនុក​ចិត្ត​ចំពោះ​ក្រុម​ហ៊ុន​​ជា​ដៃ​គូ​ ALKSK ដែល​នាំ​បាន​ចូល​ម្សៅ​ទឹក​ដោះ​គោ​ ViPlus ផ្ដាច់​មុខ​គេ ពី​ប្រទេស​អូស្ត្រាលី​​មកកាន់​កម្ពុជា​។

លោក  Christopher McKiernan

ViPlus  ជា​ម្សៅ​ទឹក​ដោះ​គោ​មួ​​​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​​ ក្រោម​ស្តង់​ដារ​ខ្ពស់ ជា​មួយ​នឹង​ការ​ផ្ដោត​សំខាន់​លើ​​សុវត្ថិភាព​ គុណភាព ​និង​អនាម័យ​ខ្ពស់​ដោយ​រាប់​ចាប់​តាំង​ពី​​​វត្ថុ​ធាតុ​ដើម​​រហូត​ដល់​ផលិត​ផល​សម្រេច​។ ទឹក​ដោះ​ម៉ាក​​ល្បី​នេះ​​ត្រូវ​បាន​នាំ​ចូល​ដោយ ក្រុម​ហ៊ុន​​ ALKSK ជា​ក្រុម​ហ៊ុន​ដែល​ផ្ដោត​លើ​ការ​នាំ​ចូល​​ និង​ចែក​ចាយ​ផលិត​ផល​ផ្ដាច់​មុខ​ម្សៅ​ទឹក​ដោះ​គោជា​ច្រើន​មក​ប្រភេទ​​ ​​ទូទាំង​ប្រទេស​កម្ពុជា៕

             

អត្ថបទ៖ អ៊ឹង ម៉េងគង់