ខ្លាំងមែន! ស្ត្រីម្នាក់ ក្ដោបពានលំដាប់ពិភពលោក រកចំណូលបានកប់ៗ ក្រោយផ្លាស់ចូលអាជីពថ្មី

  • 2019-07-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិវត្តពីម្ចាស់សម្អាងការមួយក្នុងខេត្តកំពង់ចាម លោកស្រី ប៉ោ សុខេង បានក្លាយជាបុគ្គលិកឆ្នើមដែលរកប្រាក់ចំណូលច្រើន ទទួលបានប័ណ្ណសរសើរ និងពានលំដាប់ពិភពលោកជាច្រើនតាមរយៈការចាប់ផ្ដើមអាជីពថ្មីមួយជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដ៏ធំមួយ ឈ្មោះថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

លោកស្រី ប៉ោ សុខេង ជាស្ត្រីម្នាក់ដែលមានឈ្មោះបោះសំឡេងអស់រយៈពេលជាង ២០ ឆ្នាំនៅខេត្តកំពង់ចាម ក្នុងនាមជាម្ចាស់សម្អាងការមួយកន្លែង។ ដោយសារតែខ្លួនជាស្ត្រីម្នាក់ដែលតែងតែចង់អភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ នាពាក់កណ្ដាលឆ្នាំ ២០១៧ លោកស្រីបានចាប់អាជីពមួយផ្សេងទៀតជាទីបឹ្រក្សាធានារ៉ាប់រងជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បន្ថែមពីលើអាជីវកម្មពីរផ្សេងទៀតនៅក្នុងដៃស្រាប់គឺ សេវាកម្មវេរលុយ និងម្ចាស់ផ្ទះជួល។

ដោយសារតែការខិតខំប្រឹងប្រែង និងតាំងចិត្តយ៉ាងរឹងមាំ លោកស្រីទទួលបានប្រាក់ចំណូលខ្ទង់ពាន់ដុល្លារជារៀងរាល់ខែពីក្រុមហ៊ុន បន្ថែមលើចំណូលពីអាជីវកម្មរបស់គាត់ រួមជាមួយការលើកទឹកចិត្តជាច្រើនទៀត ដូចជាប័ណ្ណសរសើរ ពានរង្វាន់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានក្លាយជាសមាជិកនៃសមាគមអ្នករកប្រាក់ចំណូលច្រើនលំដាប់ពិភពលោក (Million Dollar Round Table) ពីរឆ្នាំជាប់គ្នា គឺនៅឆ្នាំ ២០១៧ និង ២០១៨។ បន្ថែមពីនេះ ស្ត្រីរូបនេះក៏ធ្លាប់មានឳកាសបានទៅចូលរួមសន្និសីទ និងដំណើរកម្សាន្តជាច្រើននៅក្រៅប្រទេសដូចជា ជប៉ុន ថៃ កាលពីឆ្នាំ ២០១៨ និងទីក្រុង ឌុយបៃ ក្នុងឆ្នាំ ២០១៩។

លោកស្រីបានលើកឡើងថា ក្រៅពីអត្ថប្រយោជន៍ខាងលើ ការងារមួយនេះបានផ្ដល់ឱកាសឲ្យខ្លួនជួយសង្គមកម្ពុជាបានយ៉ាងច្រើន តាមរយៈការប្រឹក្សាយោបល់ពីការរៀបចំផែនការហិរញ្ញវត្ថុគ្រួសារជូនដល់ប្រជាជនកម្ពុជា។ គិតមកដល់ពេលនេះ លោកស្រីបានជួយប្រជាជនកម្ពុជាចំនួនប្រមាណជាង ១៣០ គ្រួសារឱ្យទទួលបានការការពារអនាគតហិរញ្ញវត្ថុ។

លោកស្រីបញ្ជាក់ថា៖ «អាជីវករគ្រប់រូបដែលចង់បង្កើនប្រាក់ចំណូលបន្ថែម និងជួយដល់សង្គមខ្មែរដោយភាពសុចរិតក៏អាចទទួលបានភាពជោគជ័យដូចខ្ញុំផងដែរ ដោយបងប្អូនគ្រាន់តែឆ្លៀតពេលវេលាពីអាជីវកម្មផ្ទាល់ខ្លួន បូករួមនឹងភាពជឿជាក់លើខ្លួនឯង និងការប្ដេជ្ញាចិត្តខ្ពស់ ចាប់យកអាជីវកម្មជាមួយ មេនូឡាយហ្វ៍ ខេមបូឌា៕»

អត្ថបទ៖ សុខណា