De Ligt និយាយ​ចំៗ​ថា ខ្លួន​មក​ Juventus មិនមែន​ដោយសារកត្តា​​ Ronaldo ទេ

  • 2019-07-19 11:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​នៃ​ការ​បង្ហាញ​ខ្លួន​ជា​កីឡាករ​ Juventus ខ្សែ​ការពារ​ហុល្លង់​កីឡាករ Matthijs De Ligt បាន​លើកឡើង​ថា ខ្លួន​ចង់​មក​លេង​នៅ​ទីនេះ ដោយ​សារ​តែ​គ្រូ​បង្វឹក​ជនជាតិ​អ៊ីតាលី​លោក Maurizio Sarri ហើយ​អះអាង​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មិនមាន​ឥទ្ធិពល​មក​លើ​ខ្លួន​ឡើយ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ "​ ក្រោយ​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Nations League ខ្ញុំ​ច្បាស់​ណាស់​ថា ខ្ញុំ​នឹង​មក​លេង​នៅ Juventus ប៉ុន្តែ​វា​ជា​ការ​លួង​ចិត្ត​ខ្លាំង​ណាស់​ដែរ ដែល​បាន Ronaldo ហៅ​មក​ចូល​រួម​ជាមួយ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​វា​មិន​មាន​អី​ខុស​ប្លែក​ច្រើន​ទេ " ។

ខ្សែ​ការពារ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​មក​ទីនេះ ដោយសារ​អ៊ីតាលី​ជា​ប្រទេស​ប្រពៃណី​ខាង​ខ្សែ​ការពារ ហើយ​ Juventus ជា​ជំហាន​ទៅ​មុខ​សម្រាប់​ខ្ញុំ " ។

De Ligt បាន​និយាយ​ថា​ អ្នក​ដែល​ធ្វើ​ឲ្យ​គេ​មក​ Juventus គឺ​ លោក​ Maurizio Sarri ដោយ​សារ​តែ​ កីឡាករ​រូប​នេះ ពេញ​ចិត្ត​នឹង​របៀប​ដឹកនាំ​ខ្សែ​ការពារ​របស់​លោក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ការពារ​ហុល្លង់​រូប​នេះ បាន​ផ្ទេរ​មក​កាន់​ Juventus ក្នុង​តម្លៃ​ខ្លួន ៨៤​លាន​ដុល្លារ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី