Conte សារភាពត្រង់ៗថាចូលចិត្ត Lukaku
- 2019-07-19 11:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte សារភាពត្រង់ៗថាចូលចិត្ត Lukaku
ចន្លោះមិនឃើញ
គ្រូបង្វឹកក្លឹប Inter Milan លោក Antonio Conte បាននិយាយកាលពីពេលថ្មីៗនេះថា លោកចូលចិត្តខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku ហើយវាជាការសំខាន់ណាស់សម្រាប់ Inter ក្នុងការទិញចូលកីឡាករ Manchester United រូបនេះ។
លោកបានលើកឡើងថា៖ " អស់លោកអ្នកសារព័ត៌មានដឹងច្បាស់ហើយថា ខ្ញុំចូលចិត្ត Lukaku ហើយកាលពីខ្ញុំនៅ Chelsea ខ្ញុំក៏ព្យាយាមហៅគេមកលេងជាមួយដែរ។ ខ្ញុំនិយាយម្ដងទៀតថា ថ្ងៃនេះ Lukaku ជាកីឡាករ Manchester United ហើយខ្ញុំគោរពក្លឹបមួយនេះ " ។
Conte បានបន្តថា៖ " ខ្ញុំចាត់ទុកគេជាកីឡាករសំខាន់ ដើម្បីពង្រឹងក្លឹប Inter Milan។ យើងនឹងបន្តតាមដានថា នឹងមានអ្វីកើតឡើងបន្តទៀត " ។
បើតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា Inter Milan បានដាក់សំណើទិញយក Lukaku ក្នុងតម្លៃ៧៩លានដុល្លារ តែក្លឹប Manchester United ចង់លក់ក្នុងតម្លៃជាង ៩៤លានដុល្លារ៕