ទំនើប! ស្បែកជើង Coverse ​ចេះ​ប្តូរ​ពណ៌​ផ្អែក​តាម​ពន្លឺ​ព្រះអាទិត្យ

  • 2019-07-22 03:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្នង​ក្រោយ​នៃ​ស្មាតហ្វូន​ទំនើប​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​លើស​ពី​មួយ​ពណ៌ ​តួ​យ៉ាង​ដូច​ជា​ត្រកូល​ស្មាតហ្វូន Huawei, Oppo និង Vivo ជា​ដើម។ ទៅមើល​ស្បែកជើង​របស់​ Converse ក៏​ច្នៃប្រឌិត​បង្កើត​នូវ​ភាព​អស្ចារ្យ​នេះ​បាន​ដូច​គ្នា ​តាម​រយៈ​ការ​ទទួល​ពន្លឺ UV ពី​ព្រះអាទិត្យ។

ស្បែកជើង​ផ្លាស់ប្តូរ​ពណ៌​របស់ Converse សម្រាប់​ការ​ស្ថិត​នៅ​លក្ខខណ្ឌ​ធម្មតា ​ស្ថិត​នៅ​តួ​ខ្លួន​ពណ៌​ស ​លុះ​រង​ពន្លឺ​ពី​ព្រះអាទិត្យ​វា​នឹង​ប្រែ​ទៅ​ជា​ពណ៌​ផ្សេង​ ដោយ​មាន ៤ ​ដូច​ជា​បៃតង ទឹកក្រូច ផ្កាឈូក និង​ស្វាយ ច្របាច់​បញ្ចូល​ទៅ​ជា​ពណ៌​តែ​មួយ។

ដាក់​លក់​ក្នុង​ចំនួន​កំណត់​ចាប់​ពី​ថ្ងៃ​ទី​ ២០ ​កក្កដា​ត​ទៅ ជាមួយ​តម្លៃ​ចន្លោះ​ពី ៩៥ ទៅ ១០០ ដុល្លារ ។ មតិ​ភាគ​ច្រើន​ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ពី​ការ​វិវត្ត​ថ្មី តែ​នៅ​មាន​មាន​ការ​លើក​ឡើង​អវិជ្ជមាន​ខ្លះ​ព្រួយ​បារម្ភ​ពី​ភាព​ធុន​និង​ការ​ដុះ​សម្អាត​នៅ​ពេល​ដែល​ស្បែកជើង​នេះ​ប្រឡាក់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា