​ការ​ប្រកួត​បាល់ទាត់​ប្រមូល​ប្រាក់​​ជួយ​ពេទ្យ កុមារ​អង្គរ ​រក​ឃើញ​ជើង​ឯក​ហើយ​

  • 2019-07-22 08:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ Charity Match ​ប្រមូល​ប្រាក់​ជួយ​មន្ទីរពេទ្យ កុមារ​អង្គរ ​បាន​រក​ឃើញ​ជើង​ឯក​ហើយ គឺ​ក្រុម​ S4H ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ Phume Baitang នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ល្ងាច​ម្សិលមិញ។

ការ​ប្រកួត​ពាន​រង្វាន់​ដើម្បី​ប្រមូល​ប្រាក់​នេះ​ដែរ មាន​ក្រុម​ចូល​រួម​ជាង​១០​ក្រុម ​ប្រកួត​គ្នា ​រហូត​ទើប​តែ​បញ្ចប់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ​ដោយ​ក្រុម​ S4H ​គឺ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​នេះ​តែ​ម្ដង ​ក្រោយ​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម Phume Baitang។ សម្រាប់​ការ​ប្រមូល​ប្រាក់​ដើម្បី​មន្ទីរពេទ្យ កុមារ​អង្គរ ​សម្រាប់​ការ​ប្រកួត​នេះ​គឺ​បាន​រហូត​ដល់ 10,564$ ។

គោល​បំណង​ធំ​សម្រាប់​ពាន​នេះ គឺ​ដើម្បី​ប្រមូល​ប្រាក់​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ​ដែល​បាន​ជួយ​ជីវិត​ក្មេង​ៗ​កម្ពុជា​រាប់​ពាន់​នាក់​មក​ហើយ​។ ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ ពួកគេ​បាន​ប្រមូល​ប្រាក់​បាន​ជាង​១ម៉ឺន​ដុល្លារ​ហើយ។ បើ​តាម​គម្រោង​នឹង​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​នេះ​ជា​រៀងរាល់​ឆ្នាំ​នេះ​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ