Shaw ព្រមាន Man City និង Liverpool ថា United ពេលនេះគឺ United ថ្មី
- 2019-07-23 02:41:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shaw ព្រមាន Man City និង Liverpool ថា United ពេលនេះគឺ United ថ្មី
ចន្លោះមិនឃើញ
Luke Shaw ថា Manchester United រដូវកាលនេះគឺជា United ថ្មី ហើយឲ្យជើងឯកចាស់ Manchester City និង គូប្រជែង Liverpool ប្រុងប្រយ័ត្នឲ្យមែនទែន។
ក្រុមរហស្សនាមថាបិសាចក្រហម ទទួលលទ្ធផលខកចិត្តយ៉ាងខ្លាំងក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ មាន៣២ពិន្ទុក្រោយ City និង ៣១ពិន្ទុក្រោម Liverpool។ យ៉ាងណាក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ole Gunnar Solskjaer ខ្សែការពារ Shaw ព្រមានថា United អាចត្រឡប់ទៅកំពូលតារាងវិញ។
"ជាការពិត រដូវកាលនេះ យើងនឹងឃើញ United ថ្មីមួយ។ City ហើយ Liverpool នឹងមិនប្រជែងគ្នាស្រួលដូចរដូវកាលមុននោះ ទេ។ មនុស្សជាច្រើននៅតែមានមន្ទិលពីយើង ប៉ុន្តែពួកយើងដឹងខ្លួនឯងច្បាស់ថា United នឹងល្អជាងរដូវកាលមុន ពិសេសក្រោមយុទ្ធសាស្ត្ររបស់អ្នកចាត់ការថ្មី"។ Shaw និយាយដូច្នេះ។
United បានចុះហត្ថលេខាយកសមាជិកថ្មីមួយចំនួនដូចជា Aaron Wan-Bissaka និង Daniel James ហើយពួកគេបានយកឈ្នះ Perth Glory, Leeds United និង Inter. United សម្រាប់ការប្រកួតកម្ដៅសាច់ដុំកន្លងមក៕