អ្នកជំនាញព្រមានឲ្យប្រយ័ត្នខ្ពស់ ក្រោយផ្ទុះជំងឺគ្រុនចាញ់ពាសពេញអាស៊ីអាគ្នេយ៍

  • 2019-07-23 03:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ចក្រភព​អង់គ្លេស និង​ថៃ បាន​ធ្វើ​ការ​ព្រមាន​ពី​មេរោគ​ប៉ារាស៊ីត​គ្រុន​ចាញ់​ដែល​បាន​សាយភាយ​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ប៉ារាស៊ីត​ជំងឺ​គ្រុន​ចាញ់​នេះ បាន​រាលដាល​នៅ​ក្នុង​ប្រទេស​​ឡាវ, កម្ពុជា, ថៃ និង​វៀតណាម ដែល​ភាគ​ច្រើន​នៃ​អ្នក​ជំងឺ មិន​អាច​ព្យាបាល​ដោយ​ឱសថ​ដែល​ជា​ជម្រើស​ដំបូង​នោះ​ទេ​ដោយ​សារ​មេរោគ​ទាំង​នោះ​មាន​ភាព​ធន់​នឹង​ថ្នាំ។ ក្រុម​អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ទៀត​ថា មេរោគ​ដែល​ធន់​នឹង​ថ្នាំ​នេះ បាន​បង្ក​ការ​ភ័យ​ខ្លាច​ខ្លាំង​ដោយ​វា​អា​ចនឹង​រាល​ដាល​ទៅ​ដល់​តំបន់​អាហ្វ្រិក​ទៀត។ ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​និយាយ​ថា​ផល​ប៉ះពាល់ នឹង​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​គ្រប់​គ្នា​គិត​ដំបូង​នោះ​ទេ។

យ៉ាងណាមិញ ជំងឺ​គ្រុន​នៅ​តែ​អាច​ព្យាបាល​បាន​ដោយ​ប្រើថ្នាំ​ពីរ​រួម​បញ្ចូល​គ្នា គឺ Artemisinin និង Piperaquine ដោយ​ថ្នាំ​នេះ ត្រូវ​បាន​ប្រើដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ ២០០៨៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន