មានតែក្លឹបបាល់ទាត់បីប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមក្លឹបកីឡាមានតម្លៃជាងគេ ១០ លើលោក

  • 2019-07-23 10:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​ដ៏​ល្បី​ Forbes បាន​ចេញ​ពី​របាយការណ៍​ស្ដី​ពី​ក្លឹប​កីឡា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ក្នុង​ឆ្នាំ​២០១៩។ ក្នុង​ចំណោម​នោះ​ ក្លឹប​កីឡា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​លោក​ទាំង ១០ មាន​តែ​ក្លឹប​បាល់ទាត់​ចំនួន ៣ ប៉ុណ្ណោះ។

ក្លឹប​ទាំង​នោះ​មាន​ដូច​ជា Real Madrid, Barcelona និង​ក្លឹប​ Manchester United។ ក្លឹប​ Real Madrid ជា​ក្លឹប​បាល់ទាត់​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ ដោយ​មាន​តម្លៃ ៤.២​ប៊ីលាន​ដុល្លារ​ តាម​ពី​ក្រោយ​ក្លឹប​ Barcelona និង​ក្លឹប Manchester United។

ខាង​ក្រោម​នេះ​ជា​ ក្លឹប​កីឡា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​៖

១. Dallas Cowboy (បាល់ឱប)៖ មាន​តម្លៃ​ ៥​ប៊ីលាន​ដុល្លារ​។

២. New York Yankees (Baseball)៖ មាន​តម្លៃ​ ៤.៦​ប៊ីលាន​ដុល្លារ​។

៣. Real Madrid (បាល់ទាត់)៖ មាន​តម្លៃ​ ៤.២៤​ប៊ីលាន​ដុល្លារ​។

៤. Barcelona (បាល់ទាត់)៖ មាន​តម្លៃ​ ៤.០២​ប៊ីលាន​ដុល្លារ​។

៥. New York Knicks (បាល់បោះ)៖ មាន​តម្លៃ​ ៤​ប៊ីលាន​ដុល្លារ​។

៦. Mancheste United (បាល់ទាត់)៖ មាន​តម្លៃ​ ៣.៨១​ប៊ីលាន​ដុល្លារ​។

៧. New England Patriots (បាល់ឱប)៖ មាន​តម្លៃ​ ៣.៨​ប៊ីលាន​ដុល្លារ​។

៨. Los Angeles Lakers (បាល់បោះ)៖ មាន​តម្លៃ​ ៣.៧​ប៊ីលាន​ដុល្លារ​។

៩. Golden State Warriors (បាល់បោះ)៖ មាន​តម្លៃ​ ៣.៥​ប៊ីលាន​ដុល្លារ​។

១០. NY Giants (បាល់ឱប) & LA Dodgers (Baseball)៖ មាន​តម្លៃ​ ៣.៣​ប៊ីលាន​ដុល្លារ​។

ប្រភព៖ Forbes   ប្រែ​សម្រួល៖ ហ៊ីម រស្មី