Sterling មិនដែល​ជ្រើស​យក​ Man City ទេ ពេល​លេង​ហ្គេម​ FIFA

  • 2019-07-23 14:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ក្លឹប Manchester City កីឡាករ Raheem Sterling បាន​ប្រាប់​សារព័ត៌មាន Daily Stars ថា មាន​តែ​ក្លឹប​ ២ ដែល​ខ្លួន​ចូលចិត្ត​ជ្រើស​យក​មក​លេង​ក្នុង​ហ្គេម​បាល់ទាត់ FIFA គឺ ក្លឹប Paris Saint-Germain និង​ក្លឹប Liverpool។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ជា​ធម្មតា​ខ្ញុំ​ជ្រើស​យក​ក្លឹប Paris Saint-Germain មក​លេង​ក្នុង​ហ្គេម​ FIFA '' ។

ខ្សែ​ស្លាប​រូប​នេះ​បាន​បន្ត​ថា​៖​ " ហើយ​មាន​ក្លឹប​មួយ​ទៀត​ ប៉ុន្តែ​ខ្ញុំ​មិន​គួរ​និយាយ​ចេញ​មក​ទេ ក្លឹប​មួយ​នោះ​គឺ Liverpool '' ។

យ៉ាងណា​ក៏​ដោយ​ កីឡាករ​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពី​ក្រោយ​ការ​ជ្រើស​រើស​នេះ​ទេ។ ការ​ទម្លាយ​ថា​ ខ្លួន​ជ្រើស​រើស​ក្លឹប Liverpool នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន​យល់​ថា កីឡាករ​រូប​នេះ​នៅ​មាន​ចិត្ត​អាឡោះអាល័យ​ជាមួយ​ក្លឹប​ចាស់​ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Manchester City មាន​ការ​ខឹង​សម្បារ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី