ចេញ​ហើយ ​ក្រុម​ខ្លាំង​ប៉ះ​ក្រុម​ខ្លាំង ​វគ្គ​៨​ក្រុម Hun Sen Cup ​

  • 2019-07-24 04:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​បាន​ចាប់​ពូល​រួច​រាល់​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៤​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ ​នៅ​ស្ដាត​អូឡាំពិក។

​ជា​លទ្ធផល ​ក្នុង​វគ្គ​៨​ក្រុម​នេះ​ដែរ ​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​គឺ៖

សូទីឡូអង្គរ ​ប៉ះក្រុម បឹងកេត

ក្រសួងការពារជាតិ ប៉ះក្រុម ភ្នំពេញក្រោន

វិសាខា ប៉ះក្រុម​ គីរីវង់សុខសែនជ័យ

Angkor Tiger ប៉ះក្រុម ស្វាយ​រៀង​

សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​នឹង​ប្រើ​រូបមន្ដ​ក្រៅដី ​និង​ក្នុង​ដី​ដដែល ដោយ​ជើង​ទី​១​លេង​នៅ​ថ្ងៃ​ទី៧​និង​​៨ ​ខែ​សីហា​ ជើង​ទី២​លេង​នៅ​ថ្ងៃ​ទី​២១ ២២​ខែសីហា។ ដោយ​ឡែក​ប្រសិន​បើ​ក្រុម​ស្មើ​គ្នា​នៅ​ម៉ោងលេង​៩០​នាទី ​ទាំង​ពីរ​ជើង នោះ​មិន​មាន​បន្ថែម​ម៉ោង​ឡើយ ពោល​គឺ​នឹង​ទាត់​ប៉េណាល់ទី​កាត់សេចក្ដី​យក​ក្រុម​ឈ្នះចាញ់​តែ​ម្ដង៕

អត្ថបទ៖ ប្រុស យុទ្ធ