ដើម្បី​បង្កើត​ចំណី​អារម្មណ៍​ថ្មី​ អ្នក​ដឹក​នាំ​រឿង​ ហ៊ុយ​ យ៉ា​ឡេង​ ហ៊ាន​លះ​បង់​ដល់​ថ្នាក់​នឹង​

  • 2019-07-24 08:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​តែ​ស្វែង​ចំណី​អារម្មណ៍​ថ្មី​ទៅ​ដល់​អ្នក​គាំទ្រ​ ក៏​ដូច​ជា​សម្រាប់​ខ្លួន​ឯង​ ឲ្យ​កាន់​តែ​មាន​ភាព​ខុស​ប្លែក​ពី​សាច់​រឿង​កន្លង​ៗ​មក​ លោក​ ហ៊ុយ យ៉ាឡេង​ បាន​សុខ​ចិត្ត​ទិញ​ស៊ីក្លូ​មក​ធាក់ដោយ​ខ្លួន​ឯង ដោយ​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ម្សិលមិញ។

លោក យ៉ាឡេង បង្ហើប​ថា ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​សាច់រឿង​ចេញ​មក​ កាន់​តែ​ល្អ សាក​សម​ទៅ​នឹង​សកម្មភាព​ជាក់​ស្ដែង​​​ លោក​ក៏​បាន​ហ៊ាន​លះ​បង់​ថវិកា​ផ្ទាល់​ខ្លួន​ និង​ពេល​វេលា​ឲ្យ​ដូច​​នៅ​ក្នុង​រឿង​ ក្នុង​ការ​សម្រប​ខ្លួន​ឲ្យ​ដូច​ជា​អ្នក​រត់​ស៊ីក្លូ​​ ​ស្វែង​យល់​ពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ទាំង​អស់​គ្នា។​

តាម​គម្រោង​លោក​លើក​ឡើង​ថា សកម្មភាព​នេះ លោក​គ្រោង​ធ្វើ​រយៈ​ពេល១ខែ​ពេញ។"ខ្ញុំ​នឹង​ចំណាយ​ពេល​រត់​ស៊ីក្លូ​ ​នេះ​រយៈពេល​១​ខែពេញ​ ដើម្បី​អោយ​រូប​រាង​កាយ​​ស្គម និង​ស្បែក​ខ្មៅ​ខ្លាំង​​ ដើម្បី​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ថ្ងៃ​ចាប់​ផ្ដើម​ថត​រឿង​មក​ដល់​"។ ក្នុង​មួយ​ថ្ងៃ​ លោក​ ត្រូវ​រត់​វា​ ពី​ផ្ទះ​របស់​គាត់​នៅ​កាំ​កូរ​ មក​ដល់​ផ្សារ​ថ្មី និង​តំបន់​មួយ​ចំនួន​ ដែល​មាន​ភ្ញៀវ​ទេសចរ និង​មនុស្ស​ច្រើន​សម្រាប់​ស្វែង​រក​ជិះ។

អ្នក​ដឹកនាំ​រឿង "ធ្មប់" ឲ្យ​ដឹង​ថា ការងារ​នេះ​មាន​ភាព​លំបាក​ច្រើន​ ក្នុង​ការ​សម្រប​ខ្លួន​ជា​អ្នក​រត់​ស៊ីក្លូ​ ដែល​ត្រូវ​បញ្ចេញ​កម្លាំង​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​។ យ៉ាង​ណាដើម្បី​ជា​ចំណី​អារម្មណ៍​មួយ​ប្លែក​សម្រាប់​អ្នក​ទស្សនា លោក​ពិត​ជា​ពេញ​ចិត្តនឹង​ធ្វើ​ ហ៊ាន​លះ​បង់​ សម្រាប់​ឲ្យ​ខ្សែ​ភាគ​យន្ត​ខ្មែរ​ចេញ​មក​ល្អ កាន់​តែ​មាន​ច្រើន​រសជាតិ​ថែម​ទៀត​។

ខ្សែ​ភាពយន្ត​អប់រំ​សង្គម រឿង "ដើម្បី​កូន" គ្រោង​​នឹង​ចាប់​ថត​នៅ​ក្នុង​ខែ​ក្រោយ​នេះ និង​ចំណាយ​រយៈពេល​១​ខែ​ ដើម្បី​បញ្ចប់​ការ​ថត​។​ ដើម្បី​ឲ្យ​ខ្មែរ​ភាគ​យន្ត​ខ្មែរ​នៅ​តែ​បន្ត​កើត​មាន​ទៀត មាន​តែ​ទទួល​បាន​ការ​គាំទ្រ​ និង​មិត រិះ​គន់​ពី​អ្នក​ទស្សនា​ ដើម្បី​ឲ្យ​កាន់​តែ​មាន​កម្លាំងចិត្ត​រក​អ្វី​ថ្មី​បន្ថែម​ទៀត​សម្រាប់​អ្នក​​ដែល​តែង​តែ​គាំទ្រ​។ នេះ​តាម​សម្ដី​របស់​អ្នក​ដឹក​នាំ រឿង​រូប នេះ​៕

​​​​​

អត្ថបទ៖ សម្បត្តិ លក្ខិណា