ហេតុផល​មួយ​ចំនួន អ្នក​គួរ​កាត់ចិត្ត​ពី iPhone XS ហើយ​ត្រៀម​លុយ​រង់ចាំ iPhone ជំនាន់​ថ្មី

  • 2019-07-24 06:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត iPhone XS/XS Max និង iPhone XR រាប់​ជា​ស្មាតហ្វូន​ស្ថិត​ក្នុង​ជម្រើស​ដ៏​ល្អ​មួយ ប៉ុន្តែ​ប្រសិន​អ្នក​កំពុង​លៃលក​ចង់​បាន iPhone ថ្មី គួរ​ណា​ដាក់​ចិត្ត​ធ្វើ​ការ​រង់ចាំ ​ព្រោះ​ម៉ូឌែល​ក្រោយ​ដែល​កៀក​នឹង​ប្រកាស​ទៅ​ហើយ​នោះ ក៏​ល្ហិចល្ហៀង​ថា​មាន​ចំណុច​ខ្លាំង​ជា​ច្រើន។

​ចំណុច​ខ្លាំង​ ៣ ដែល​រំពឹង​កើត​មាន​លើ iPhone ឆ្នាំ ២០១៩ មាន​ដូច​ជា​ការ​អភិវឌ្ឍ​មុខងារ​កាមេរ៉ា ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ជំនាន់​ថ្មី ​និង​ប្រព័ន្ធ​ភ្ជាប់ (Cellular/Wi-Fi..)។

ជា​ការ​ពិត​ភាគរយ​ច្រើន iPhone XI ​នឹង​មាន​ប្រើប្រាស់​កាមេរ៉ា ៣ គ្រាប់ ​ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ទទួល​បទពិសោធន៍​ថ្មី​លើ​មុខងារ Zoom ការ​ពង្រឹង​មុខងារ​ថត​នៅ​ទី​ខ្សោយ​ពន្លឺ និង​ការ​ប្រើប្រាស់​លេន Wide-angle។

ជាង​នេះ​ទៅ​មើល​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Wireless Charge ក៏​នឹង​កាន់​តែ​វិសេសវិសាល​ជាង​មុន ដោយ​អ្នក​អាច​ធ្វើ​ការ​សាក​ AirPods ឬ​ឧបករណ៍​គាំទ្រ​ប្រព័ន្ធ Qi ដទៃ​ទៀត ដោយ​ត្រឹម​ដាក់​ឧបករណ៍​ទាំង​នោះ​ទៅ​លើ​សំបក​ខ្នង​ក្រោយ​នៃ iPhone។

ចំពោះ​ប្រព័ន្ធ​តំណ​ភ្ជាប់​មួយ​ចំនួន​ដូច​ជា​ល្បឿន​អ៊ីនធឺណិត Wi-Fi និង​ Bluetooth ពោល​គឺ​សុទ្ធ​សឹង​មាន​ការ​អភិវឌ្ឍ​រុញច្រាន​ឲ្យ​មាន​ល្បឿន​លឿន​ជាង​មុន ដែល​នេះ​សុទ្ធ​តែ​ជា​ចំណុច​ខ្លាំង​សមល្មម​នឹង​អ្នក​គួរ​ទុក​លុយ​ដើម្បី​លៃលក iPhone សេរ៊ី​ឆ្នាំ ២០១៩ ចេញ​ផ្សាយ​នៅ​ខែ​កញ្ញា​នេះ​វិញ៕

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា