Valverde ថា​ Griezmann គឺ​ជា​​គ្រោះ​ថ្នាក់​​ដល់​ក្រុម​ណា​ដែល​ប៉ះ Barca

  • 2019-07-24 08:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Antoine Griezmann គឺ​ជា​ឧបករណ៍​គំរាម​កំហែង​របស់​ Barcelona ទៅ​លើ​គូ​ប្រជែង​ សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។ នេះ​បើ​តាម​សម្ដី​លោក​ Valverde។​​

អ្នក​នាំ​លេង​សញ្ជាតិ​បារាំង​ត្រូវ​ក្លឹប​យក្ស​កាតាឡាន់​ទិញ​ពី​ Atletico Madrid ក្នុង​តម្លៃ​ជាង​១០០​លាន​ផោន​ នៅ​អំឡុង​ទីផ្សារ​ដោះដូរ​បើក​រដូវ​ក្ដៅ​​ ដើម្បី​មក​ជួយ​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ដែល​មាន​ Luis Suarez, Lionel Messi នៅ​ទី​នោះ​ស្រាប់។​

នៅ​ប្រកួត​ដំបូង​របស់​ Griezmann សម្រាប់​​ពាន​មិត្តភាព Rakuten Cup ក្រុម​ Barcelona បាន​ចាញ់​ Chelsea ២-១​ ប៉ុន្តែ​ Valverde ថា​វា​គ្រាន់​ជា​ការ​ចាប់​ផ្ដើម​របស់​កីឡាករ​ចំណូល​ថ្មី​របស់​លោក​ប៉ុណ្ណោះ​ ហើយ​គ្រប់​គ្នា​នឹង​រង់ចាំ​មើល​ការ​បង្ហាញ​សមត្ថភាព​​ក្នុង​ប្រកួត​ផ្លូវការ​របស់​គេ​នៅ​ពេល​ខាង​មុខ។​ ​

“Griezmann ត្រូវ​ការ​ពេល​ដើម្បី​បន្សាំ​ជាមួយ​ការ​លេង​របស់​ក្រុម ប៉ុន្តែ​អ្នក​ពិត​ជា​បាន​ឃើញ​ថា​​ពេល​គេ​គ្រប់គ្រង​បាល់​ម្ដង​ៗ​គឺ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់។​ Griezmann ផ្ដល់​ការ​គំរាម​កំហែង​ខ្លាំង​ដល់​ក្រុម ហើយ​យើង​ពិត​ជា​រំពឹង​ខ្ពស់​លើ​រូប​គេ"។ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​និយាយ​ដូច្នេះ៕

ប្រែសម្រួល៖ រ័ត្ន