គ្រូ​បង្វឹក​ក្រោន ​ចង់​បង្អាក់​ដំណើរ​ល្អ​ពេក​របស់ ​ស្វាយ​រៀង​សប្ដាហ៍​នេះ​

  • 2019-07-25 03:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុម វណ្ណា ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន ​បាន​និយាយ​ថា​ចង់​បង្អាក់​ដំណើរ​មិន​ចាញ់​សោះ​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៧​ខាង​មុខ​នេះ។

អតីត​គ្រូ​បង្វឹក​ក្រុម​ស៊ីម៉ាក់​ខាង​លើ​បាន​និយាយ​ថា​លោក​ចង់​បង្អាក់​ដំណើរ​មិន​ចាញ់​សោះ​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដែល​ធ្វើ​បាន​ល្អ​១៦​សប្ដាហ៍​មក​នេះ។ ក្រុម​របស់​លោក Conor ​កំពុង​ដាច់​ពិន្ទុ ដូច្នេះ​ប្រសិន​បើ​មិន​បង្អាក់​ខ្លះ​ទេ ​ការ​ដាច់​ពិន្ទុ​ឆ្ងាយ​របស់​ក្រុម​លេខ​១​នេះ ​នឹង​ធ្វើ​ឱ្យ​លីគ​កម្ពុជា​មិន​ល្អ​មើល​នោះ​ទេ ​ពោល​គឺ​គ្មាន​ការ​ប្រកួត​ប្រជែង​។ ដូច្នេះ​ហើយ​លោក​ចង់​បង្អាក់​ដំណើរ​របស់​ស្វាយ​រៀង​ឱ្យ​បាន​នា​សប្ដាហ៍​ទី​១៧​​នេះ។

គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន សង្កត់​ធ្ងន់​ថា​ប៉ះ​ស្វាយ​រៀង​នេះ គឺ​ជា​ប្រកួត​ធំ​បំផុត​សម្រាប់​ក្រោន​រដូវ​កាល​នេះ។ ដូច្នេះ​បើ​ទោះ​ជា​មិន​អាច​យក​ឈ្នះ​បាន ​ក៏​លោក​ចង់​បាន​លទ្ធផល​ស្មើ​ដែរ ​ព្រោះ​ប្រកួត​សប្ដាហ៍​នេះ​គឺ​លេង​នៅ​ទឹក​ដី RSN ​ស្រាប់។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​កីឡដ្ឋាន Smart RSN ៕

អត្ថបទ៖ ប្រុស យុទ្ធ