​អ្នក​គ្រប់​គ្រង​ផ្នែក​ព​ត៍​មាន​វិទ្យា​ នឹងសម្រេចចិត្តបានត្រឹមត្រូវ បើបានស្ដាប់ការចែករំលែកពី HPE

  • 2019-07-25 04:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមានការ​លំបាក​ក្នុង​ការ​សំរេចចិត្ត​ជ្រើសរើស​ពីសំណាក់ ​អ្នក​គ្រប់​គ្រង​ផ្នែក​ព​ត៍​មាន​វិទ្យា​ទាំងឡាយ​​ លើការសន្សំសំចៃ​ ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ និង​ការរៀបចំ​រចនា​សម្ព័ន្ធ​ផ្នែក​ព​ត៍​មាន​វិទ្យា​ក្នុង​ស្ថាប័ន​នី​មួយ​ៗ​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍ ​ជា​អតិបរមា​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ស្ថាប័ន​​។

រូបតំណាង

ដោយ​យល់ឃើញ​ពីផលវិបាកទាំងនោះហើយ ទើប​ក្រុមហ៊ុន​ ​RMO​ ​Technology​ ​Co​.​,​ ​Ltd​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Hewlett​ ​Packard​ ​Enterprise​ ​(​HPE​)​ ​បង្កើត​នូវ​ព្រឹត្ត​ការណ៍​មួយ​នៅ​ថ្ងៃទី ២៥​ ខែកក្កដា​ ​ឆ្នាំ​ ២០១៩​ **​ដើម្បី​ចែករំលែក​ ​និង​បណ្តុះបណ្តាល​លើ​ប្រព័ន្ធ​ ​HPE​ ​Simplivity​ ​380​ ​ដែល​ជា​ប្រព័ន្ធ​ ​HCI​ ​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។​** ​

ការចែក​រំលែក​នេះ​មិន​ត្រឹមតែ​ធ្វើអោយ​អតិថិជន​ ​និង​​អ្នកចូលរួម​បាន​យល់​ច្បាស់​ពីអ​ត្ថ​ប្រយោជន៍​ប៉ុណ្ណោះទេ​ ​តែ​ថែមទាំង​បាន​បណ្តុះបណ្តាល​វគ្គ​ខ្លី​ដែល​អនុញ្ញាត​អោយ​អ្នកចូលរួម​ទាំងអស់​ប្រតិបត្តិ​ផ្ទាល់​ជាមួយ​ ​Live​ ​Demo​ ​System​ ​ដើម្បី​ឃើញ​ពី​ប្រសិទ្ធភាព​ជាក់ស្តែង​ ​ព្រមទាំង​ទទួល​បាន​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​ពី​ការចូលរួម​ឆ្លង​វគ្គ​បណ្តុះបណ្តាល​នេះ​ផង​ដែរ​ ​។​

​លោក​ ​Chim​ ​Chetra​ ​ប្រធាន​ផ្នែក​បច្ចេកទេស​ប្រចាំ​នៅ​ក្រុមហ៊ុន​ ​RMO​ ​Technology​ ​Co​.​,​ ​Ltd​ ​មានប្រសាសន៍​ថា​ ​គោលដៅ​ក្នុង​ការ​ជ្រើសរើស​ប្រព័ន្ធ​ ​HCI​ ​ដ៏​ធំ​បំផុត​នេះ​គឺ​ដើម្បី​ ​ទទួល​បាន​ភាព​ងាយស្រួល​ ​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ ​និង​​ផ្តល់​ភាព​សន្សំសំចៃ​ក្នុង​រចនាសម្ព័ន្ធ​របស់​ប្រព័ន្ធ​ព​ត៍​មាន​ក្នុង​ស្ថាប័ន​នី​មួយ​ៗ​ ​ពោល​គឺ​កាត់បន្ថយ​ ​Space​ ​ក្នុង​ ​Data​ ​Center​ ​ភាព​សន្សំសំចៃ​លើ​ ​Data​ ​Store​ ​កាត់បន្ថយ​ការ​ចំ​នាយ​លើ​ ​Backup​ ​Software​,​ ​Replication​ ​Software​,​ ​WAN​ ​Optimization​,​ ​Storage​ ​Disk​ ​ដែល​ជា​ចំ​នាយ​ដ៏​ខ្ពស់​គួរ​អោយ​កត់សម្គាល់​។

​ដោយឡែក​ទៀតសោត​សមត្ថភាព​របស់​ ​ប្រព័ន្ធ​ ​HCI​ ​ត្រូវតែ​មានប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការប្រតិបត្តិ​ប្រព័ន្ធ​ទិន្នន័យ​ជាប្រចាំ​សំរាប់​រាល់​ការ​ ​Read​/​Write​ ​ដែល​ជាហេតុ​នាំ​អោយ​ ​Hard​ ​Drive​ ​ប្រភេទ​ ​SSD​ ​ត្រូវ​បាន​ណែនាំ​។​

​លោក​ ​Raymond​ ​Lau​ ​Kok​ ​Beng​ ​ដែល​ជា​ ​SimpliVity​ ​PreSales​ ​Consultant​ ​របស់​ក្រុមហ៊ុន​ ​Hewlett​-​Packard​ ​Enterprise​ ​បាន​សំដែង​ការ​កោតសរសើរ​សំរាប់​ដៃគូ​ររបស់​ខ្លូន​ ​(​RMO​ ​Technology​ ​Co​.​,​ ​Ltd​)​ ​ដែល​បាន​ចែករំលែក​បទពិសោធន៍​ ​និង​​ប្រសិទ្ធភាព​របស់​ ​HPE​ ​Simplivity​ ​សំរាប់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​ ​គាត់​មាន​អ​រម្ម​ណ៍​ភ្ញាក់ផ្អើល​ផង​ដែរ​ដោយ​ឃើញ​មាន​អតិថិជន​ ​និង​ ​អ្នកគាំទ្រ​យ៉ាងច្រើន​បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ ​បណ្តុះបណ្តាល​វគ្គ​ខ្លី​នេះ​ដោយ​យកចិត្ត​ទុកដាក់​បំផុត​។​

​ជាង​នេះ​ទៅទៀត​ លោកក៏​បាន​សន្យា​នឹង​បន្ត​រចែក​រំលែក​បទ​ពិសោធ​ន៍​ថ្មី​ៗ​ ​សំរាប់​អ្នកចូលចិត្ត​​វិ​ស័យ​ព​ត៍​មាន​ទាំងអស់​ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​​។

លោក ​Raymond​ ​Lau​ ​Kok​ ​Beng កំពុងចែករំលែក

គួរ​រំលឹក​ផង​ដែរ​ថា ​ក្រុមហ៊ុន​ ​RMO​ ​Technology​ ​Co​.​,​ ​Ltd​ ​ជា​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​យូរឆ្នាំ​ ​ហើយ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​តម្លើង​ប្រព័ន្ធ​ ​HCI​ ​(​HPE​ ​Simplivity​)​ ​ដែល​មាន​វិស្វករ​មានបទពិសោធន៍​ ​ព្រមទាំង​មាន​សញ្ញាប័ត្រ​បញ្ជាក់​ពី​ការ​តម្លើង​ផង​ដែរ​ ​ក្រុមហ៊ុន​បាន​តម្លើង​ ​HPE​ ​Simplivity​ ​ប្រមាណ​ជាង​ ​100​ ​Nodes​ ​និង​មាន​អតិថិជន​ប្រមាណ​ជាង​ ២០​ ​ក្រុមហ៊ុន​ដែល​កំពុង​ប្រើប្រាស់​យ៉ាង​មានប្រសិទ្ធភាព​បំផុត​ ​ក្នុង​ប្រទេស​កម្ពុជា​។

​ហើយក៏​មាន​អតិថិជន​មួយចំនួន​ធំ​បាន​បន្ត​ការ​គាំទ្រ​ដោយ​ប្រើប្រាស់​បន្ថែម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​។​ ​ក្រុមហ៊ុន​ ​RMO​ ​Technology​ ​Co​.​,​ ​Ltd​ ​តែងតែ​ផ្តល់​ជូន​ការធ្វើពិសោធន៍​ទៅលើ​ប្រព័ន្ធ​ជាក់ស្តែង​ ​(​POC​)​ ​សំរាប់​អតិថិជន​ដែល​មានបំណង​ចង់​ធ្វើតេស្ត​លើ​ប្រព័ន្ធ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដើម្បី​ឃើញ​ភាព​ជាក់ស្តែង​លើ​ការសន្សំសំចៃ​ ​និង​​ប្រសិទ្ធភាព​របស់​ ​HPE​ ​Simplivity​ ​ដែល​ទាំងនេះ​ហើយ​បាន​ជំរុញ​អោយ​អតិថិជន​ផ្តល់​ជូន​នូវ​ទំនុកចិត្ត​ខ្ពស់​លើ​ក្រុមហ៊ុន​យើងខ្ញុំ​ទៅលើ​សមត្ថភាព​ជាក់ស្តែង​ទាំង​ ​ផលិតផល​ ​និង​ ​សេវាកម្ម​៕

សិក្ខាកាមកំពុងស្ដាប់ការចែករំលែក

អត្ថបទ៖ រក្សា