តែងឮអ្នក​ជំនាញ​ និយាយ​ Exposure, Shutter Speed មានន័យថាម៉េចទៅ?

  • 2019-07-26 06:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកធ្លាំប់អារម្មណ៍​តាន​តឹង​ ពេល​កាន់​កាមេរ៉ា​ដំបូង​ហើយ​មិនដឹង​ថា​ត្រូវ​ធ្វើ​​ដូច​ម្ដេច​បាន​ថត​រូប​បាន​ស្អាត​ដូច​គេ​ឬទេ? ពេល​អ្នក​ទៅ​និយាយ​ជា​មួយ​អ្នក​ជំនាញ​គេ​និយាយ​ពាក្យ​ពិបាក​យល់​ដូចជា​ Exposure, Shutter Speed, Aperture, ISO, White Balance, Dept of field​។ យើង​នឹង​បំបែក​ន័យ​ពាក្យ​គន្លឹះ​ទាំង​នេះ​ ថា​វា​ជា​អ្វី​ ហើយ​ត្រូវ​វា​មាន​លទ្ធផល​អ្វី​នៅ​រូបថត​របស់​អ្នក។

Exposure

គឺ​ជា​រង្វាស់​នៃ​ពន្លឺ​ដែល​បាន​ទទួល​ដោយ​ Sensor របស់​កាមេរ៉ា​។ Exposure គឺ​កំណត់​ដោយ Shutter Speed, Aperture, និង​ ISO។ ពេល​ Sensorទទួល​ពន្លឺ​មិន​គ្រប់​វា​នឹង​បង្កើត​រូប​ងងឹត​ ឬ​ Underexposed Image ហើយ​បើ​វា​ទទួល​ច្រើន​ពេក​ វា​នឹង​បង្កើត​រូប​ភ្លឺ​ពេក​ ឬ​ឆេះ ដែល​គេហៅ​ថា​ Overexposed Image។

Shutter Speed

គឺ​ជា​ល្បឿន​បើក​បិត​នៃ​សន្ទះ​បាំង់​ Sensor។​ វា​មាន​ខ្នាត​គិត​ជា​វិនាទី​ ដូចជា​ ១វិនាទី ១/៣០វិនាទី ១/១៥០វិនាទី​។ បើ​ Shutter Speed កាន់​តែ​លឿន​ ពនឺ្ល​ចូល​បាន​តិច ហើយ​បើ​កាន់​តែ​យឺត​ពន្លឺ​ចូល​បាន​ច្រើន​។ Shutter Speed ក៏​សំខាន់​ចំពោះ​ភាព​ច្បាស់​នៃ​រូបភាព​មាន​ចលនា​ដែរ​ បើ​ Shutter យឺត​ពេក​រូបភាព​នឹង​មាន​ភាព​ព្រិល​ត្រង់​ចំណុច​មាន​ចលនា។​

ISO

គឺ​ជា​កម្រិត​នៃ​ភាព​ទទួល​យក​ពន្លឺ​របស់​ Sensor កាមេរ៉ា។ បើ​ ISO កាន់​តែ​ខ្ពស់​ រូប​កាន់​តែ​ភ្លឺ​តែ​កាន់​តែ​មាន​បែក​ព្រៀក​ៗ​(Noise) ផ្ទុយ​ទៅ​វិញ​បើ​ ISO កាន់​តែ​ទាប​រូប​កាន់​តែ​ងងឺត​តែ​កាត់​បន្ថយ​ការ​បែក​ព្រៀក​ៗ។

Aperture

គឺ​ជា​ទំហំ​រន្ធ​ប្រស្រី​នៃ​ Len កាមេរ៉ា​។ រន្ធ​ប្រស្រី​របស់​ Len កាមេរ៉ា​អាច​ពង្រីក​ពង្រួម​បាន​។​ ខ្នាត​ទំហំរបស់​Aperture គឺ​ f-stop ដែល​មាន​លេខ​ដូចជា​ f-1.8, f-3.5, f-5.6 ដោយ​កាន់​តែ​តូច​ Aperture កាន់​តែ​ធំ​។ បើ​ Aperture កាន់​តែ​ធំ​ពន្លឺ​ចូល​បាន​កាន់​តែ​ច្រើន​ រូប​កាន់​តែ​ភ្លឺ​ ផ្នែក​ខាង​ក្រោយ​នៃ​រុបកាន់​ព្រិល​ ផ្ទុយ​ទៅវិញ​ បើ​ Aperture កាន់​តែ​តូច​ ពន្លឺ​ចូល​បាន​តិច​រូប​កាន់​តែ​ងងឹត​ ផ្នែក​ខាង​ក្រោយ​នៃ​រូប​កាន់​តែ​ច្បាស់។

White Balance

ជា​ធម្មតា​ពណ៌​នៃ​រូបថត​កាមេរ៉ា​និង​ទទួល​ឥទ្ធពល​ពី​ប្រភព​ពន្លឺ​ដូចជាពន្លឺអំពូល​ម៉ែត អំពូល​ពង​មាន់​ ដែល​ធ្វើ​រូបភាព​នោះ​មាន​សភាព​មិន​ធម្មជាតិ។ បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​ដោយ​ធ្វើ​ការ​សម្រួល​ White Balance។​ បើ​បង្កើន​ White Balance រូបភាព​និង​មាន​សភាព​ទឹក​ក្រូច​ជាង​មុន​ ឬ​មាន​កម្ដៅ(Warm) ផ្ទុយ​ទៅ​វិញ​ បើ​បន្ថយ​ White Balance រូបភាព​និង​មាន​សភាព​ខៀវ​ជាង​មុន​ ឬត្រជាក់​(Cool)​។ White Balance មាន​ខ្នាត​គិត​ជា​ K។

Dept of Field

Dept of Field ឬ​ជម្រៅ​នៃ​រូបថត​គឺ​សម្ដៅ​ទៅ​លើ​ភាព​ច្បាស់​នៃ​ផ្នែកខាង​ក្រោយ​(Background)នៃ​រូបភាព។​ បើ​រូបភាព​មួយ​មាន​ផ្នែក​ខាង​ក្រោយ​ព្រិល​គេថា​រូប​នោះ​មាន​ Shallow Dept of Field ឬ​ជម្រៅ​នៃ​រូបថត​​រាក់ ផ្ទុយ​ទៅ​វិញ​បើ​ផ្នែក​ខាង​ក្រោយ​ច្បាស់​ គេ​ថា​រូប​នេះ​មាន​ Greater Dept of Field ឬ​ជម្រៅ​នៃ​រូបភាព​ជ្រៅ។ DoF គឺរំ​ពឹង​លើ Aperture នឹងប្រភេទ Len៕

អត្ថបទ៖ សុខ វេងឈាង