Kane ប៉ះ​គ្នា​ជាមួយ​កីឡាករ Man Utd ក្នុង​ប្រកួត​មិត្តភាព

  • 2019-07-25 13:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ Harry Kane បាន​ប៉ះ​គ្នា​ជាមួយ​ខ្សែ​បម្រើ​ពីរ​រូប​របស់​ក្លឹប Manchester United គឺ កីឡាករ Andreas Pereira និង​កីឡាករ Scott McTominay នៅ​តង់​ទី ១ នៃ​ប្រកួត​មិត្តភាព​នៅ​ទីក្រុង​សៀងហៃ។

ការ​ប៉ះ​ទង្គិច​គ្នា​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​មិត្ត​រួម​ក្រុម​របស់​ Kane ខ្សែ​បម្រើ​ Moussa Sissoko ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា ជាន់ ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់​ក្លឹប​បិសាច​ក្រហម​កីឡាករ Daniel James។

ក្រោយ​ពី​ Sissoko ប៉ះ​គ្នា​ជាមួយ​ Daniel James លោក​អាជ្ញាកណ្ដាល​ដឹកនាំ​ការ​ប្រកួត ពិន័យ​ក្លឹប​ Tottenham Hotspur ដោយ​ផ្ដល់​បាល់​ Free Kick ឲ្យ​ក្លឹប​ Manchester United។

យ៉ាងណាមិញ មាន​ប្រតិកម្ម​មួយ​ចំនួន​បាន​លើកឡើង​ថា Sissoko គួរ​តែ​បាន​កាត​ក្រហម ខណៈ​មតិ​ជា​ច្រើន​ទៀត​យល់​ឃើញ​ថា Spurs លេង​កាច​ៗ​ណាស់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី