គ្រូ​ស្វាយ​រៀង ​តប​វិញ​យ៉ាង​ណា ចំពោះ​សម្ដី​គ្រូ​ក្រោន​និយាយ​ម្សិលមិញ​នេះ​?

  • 2019-07-26 03:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ុម វណ្ណា ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា​លោក​ចង់​បង្អាក់​ដំណើរ​ឈ្នះ​រហូត​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ក្នុង​សប្ដាហ៍​ទី ១៧​នេះ។ ដោយ​មិន​អាច​ឈ្នះ ក៏​ត្រូវ​តែ​ស្មើ​ឱ្យ​បាន​ដែរ។

លោក Conor Nestor

ឆ្លើយ​តប​ជាមួយ​ការ​អះអាង​ខាង​លើ​​របស់​គ្រូ​ក្រោន ​លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ខ្ញុំ​គោរព​ចំពោះ​មតិ​របស់​គាត់ ​ខ្ញុំ​គិត​ថា​គាត់​និយាយ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​កំពុង​គិត។ ​ថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ ២០១៨​គឺ​ជា​ពេល​ចុង​ក្រោយ​ដែល​កីឡាករ​របស់​យើង​ចាញ់​ការ​ប្រកួត ដូច្នេះ​ប្រសិន​បើ​ក្រោន​អាច​យក​ឈ្នះ​យើង យើង​នឹង​អបអរ​ចំពោះ​ពួកគេ។ ​ប៉ុន្តែ​យើង​​នៅ​កន្លែង​ដែល​យើង​នៅ ​ព្រោះ​យើង​បាន​ផ្ដោត​លើ​ការ​បង្កើត​អ្វី​ដែល​ជា​របស់​យើង ការ​ជោគជ័យ​យើង ​មិន​មែន​មក​ពី​ការ​ចង់​បញ្ឈប់​នរណា​នោះ​ទេ”។

លោក ស៊ុម វណ្ណា

សម្រាប់​សំនួរ​ថា​ តើ​ក្រុម​ស្វាយ​រៀង​នឹង​ឈ្នះ​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​នៅ​ទឹក​ដី​ក្រោន​ចុង​សប្ដាហ៍​នេះ​ទេ? ​លោក​ Conor ​បាន​បញ្ជាក់​ថា​លោក​តែងតែ​ជឿ​ជាក់​លើ​ក្រុម ​និង​គោរព​ដល់​ដៃ​គូ​ប្រកួត​ជា​និច្ច ​ដូច​ដែល​ក្រុម​បាន​ធ្វើ​កន្លង​មក៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម