ហេតុផលទាំង ៦ អ្នកចូលចិត្តញ៉ាំផ្អែម ត្រូវតែបញ្ឈប់ឥឡូវនេះភ្លាម
- 2019-07-31 07:51:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំង ៦ អ្នកចូលចិត្តញ៉ាំផ្អែម ត្រូវតែបញ្ឈប់ឥឡូវនេះភ្លាម
ចន្លោះមិនឃើញ
ការពិសាជាតិផ្អែមច្រើនពេកអាចបង្កឲ្យកើតជំងឺជាច្រើន ដែលតម្រូវឲ្យអ្នកដែលចូលចិត្តញ៉ាំផ្អែមគួរតែផ្អាកឬបញ្ឈប់ឲ្យទាន់ពេលវេលា។ អ្នកជំនាញបានលើកឡើងថា ស្ករ គឺជាបញ្ហាចម្បងដែលនាំឲ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺរ៉ាំរ៉ៃជាច្រើនទៀត។
នេះគឺ ៦ ហេតុផលដែលជាតិស្ករពិតជាធ្វើឲ្យអ្នកខូចសុខភាព៖
១. ធ្វើឲ្យឡើងទម្ងន់
អត្រានៃការឡើងទម្ងន់មានការកើនឡើងគួរកត់សម្គាល់ ដែលវាចេញមកពីភេសជ្ជៈដែលមានជាតិស្ករច្រើន ជាពិសេសអាហារដែលប្រើប្រាស់ម្សៅដូចជា នំខេកជាដើម។
២. ធ្វើឲ្យឡើងមុន
ជាតិស្ករ វាបង្កើនការបញ្ចេញអរម៉ូន Androgen ដែលភាគច្រើនកើតលើមនុស្សប្រុស ការផលិតជាតិប្រេង និង លំនាំនៃការរលាក ដែលទាំងអស់នេះអាចបង្កើនហានិភ័យនៃការកើតមុន។
៣. បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត
ការទទួលទានអាហារដែលមានជាតិស្ករច្រើនដូច ខេក ជាដើម។ អ្នកស្រាវជ្រាវជឿថា ការប្រែប្រួលនៃជាតិស្ករនៅក្នុងឈាមអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។
៤. បង្កើនហានិភ័យនៃជំងឺមហារីក
ការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលទទួល នំប៉័ងផ្អែម និង Cookie ច្រើនជាង ៣ ដងក្នុងមួយសប្ដាហ៍នឹងមានឱកាសកើតជំងឺមហារីកស្បូន ១.៤២ ដង។ អ្នកគួរតែទទួលទានឲ្យតិចជាង ០.៥ ដងក្នុងមួយសប្ដាហ៍។
៥. ពន្លឿនស្បែកឲ្យឆាប់ចាស់
តាមការសិក្សាមួយ មនុស្សដែលទទួលទានជាតិស្ករច្រើន ពិតជាមើលទៅឆាប់ចាស់ជាងមនុស្សដែលមិនញ៉ាំផ្អែម។
៦. កាត់បន្ថយថាមពលក្នុងខ្លួន
សូមបញ្ឈប់ការយល់ច្រឡំថា ការញ៉ាំផ្អែមអាចបង្កើនកម្លាំងក្នុងខ្លួន ផ្ទុយទៅវិញ ជាតិស្ករទាំងនោះបង្កើនថាមពលបានតែមួយភ្លេតតែប៉ុណ្ណោះ។ យើងត្រូវទទួលរបស់ណាដែលមានជាតិស្ករតិចនិងសម្បូរទៅដោយប្រូតេអ៊ីនវិញ។ មិនតែប៉ុណ្ណោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ តម្រងនោម ថ្លើម ឬធ្មេញជាដើម៕