អនាគតរបស់ James នៅ Real មិនស្ថិតក្នុងដៃ Zidane ទេ
- 2019-07-26 13:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតរបស់ James នៅ Real មិនស្ថិតក្នុងដៃ Zidane ទេ
ចន្លោះមិនឃើញ
គ្រូបង្គោលក្លឹប Real Madrid លោក Zinedine Zidane បានប្រាប់អ្នកសារព័ត៌មានថា រឿងអនាគតរបស់ខ្សែបម្រើកូឡុំប៊ីកីឡាករ James Rodriguez មិនមែនស្ថិតនៅដៃរបស់ខ្លួន ប៉ុន្តែវាជារឿងរបស់ក្លឹប។
លោកបានឆ្លើយតបនឹងការសួរពីរឿងរបស់ James Rodriguez ថា៖ " វាជារឿងរបស់ក្លឹប " ។
លោកបានបន្តថា៖ " វាជារឿងរបស់ James នឹងប្រធានក្លឹប មិនមែនជារឿងរបស់ខ្ញុំទេ " ។
Zidane ក្នុងពេលថ្មីៗនេះដែរ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់មួយចំនួនយល់ថា បានបញ្ចេញមតិពីរឿងដោះដូរកីឡាករច្រើន ដោយក្នុងនោះមានទាំងសង្គ្រាមពាក្យសម្ដីជាមួយនឹងភ្នាក់ងាររបស់ខ្សែស្លាបវេលកីឡាករ Gareth Bale ផងដែរ៕