Bale ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទៅ​លេង​នៅ​ក្លឹប​ប្រទេស​ចិន

  • 2019-07-27 00:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Gareth Bale កាន់​តែ​ខិត​ជិត​ចាកចេញ​ពី Real Madrid ទៅ​ចូល​រួម​ជាមួយ​ក្លឹប​នៃ​ក្របខ័ណ្ឌ​កំពូល​ចិន​ឈ្មោះ​ថា​ Jiangsu Suning។

ប្រភព​ស្និទ្ធ​នឹង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វែល​ឲ្យ​ដឹង​ថា​រូប​គេ​នឹង​ចុះ​ហត្ថលេខា​លេង​នៅ​ទីនោះ​រយៈ​ពេល​៣​ឆ្នាំ​ដែល​អាច​ទទួល​ថ្លៃ​ពលកម្ម​កប់​ពពក​គឺ​១​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍។ Zinedine Zidane បាន​និយាយ​ក្រោយ​ឈ្នះ Bayern Munich នៅ​ប្រកួត​មិត្តភាព ៣-១​ ថា​ ការ​ចាកចេញ​របស់​ Bale នឹង​ល្អ​សម្រាប់​ភាគី​ដែល​ពាក់ព័ន្ធ។​

កីឡាករ​វ័យ​៣០​ឆ្នាំ​ផ្ទេរ​ពី​ Tottenham ទៅ​ទឹកដី​ Bernabeu ក្នុង​តម្លៃ​៨៥​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៣។ Bale ​នៅ​សល់​កុងត្រា​៣​ឆ្នាំ​ទៀត​ជាមួយ​ Real Madrid ជា​ទី​ដែល​រូប​គេ​ឈ្នះ​ពាន​ Champions Leagues, La Liga, Copa del Rey, Uefa Super Cups និង​ Club World Cups៕

ប្រភព៖ BBC   ប្រែសម្រួល៖ រ័ត្ន