អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ខ្ទឹម​ឆៅ​ បន្ទាប់​​ពេល​អ្នក​ភ្ញាក់​ពី​គេង

  • 2019-08-12 03:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បរិភោគ​ខ្ទឹមស​នៅ​ពេលពោះទទេ មិន​ត្រឹមតែ​ជួយ​បង្កើន​ភាព​ធន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​និង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ផង​ដែរ។ មនុស្ស​មួយ​ចំនួន​អាច​និង​មិន​ចូល​ចិត្ត​ខ្ទឹម កុំថាឡើយ​ឆៅ​សូម្បី​តែ​ឆ្អិន​ហើយ​ក៏​មិន​ញ៉ាំ​ដែរ ព្រោះ​វា​មាន​ក្លិន​អាក្រក់​បន្តិច។ តែ​អ្នក​គួរ​តែ​សាកល្បង​បរិភោគ​វា​សារ​ឡើង​វិញ​ ព្រោះ​វា​ផ្ដល់​នូវ​អត្ថប្រយោជន៍​បាន​យ៉ាង​ច្រើន​ដល់​សុខភាព​ប្រចាំ​ថ្ងៃ។

ខ្ទឹម​ស​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូចជា ជាតិ​សរសៃ​វីតាមីន​ C B6 ប៉ូតាស្យូម​ និង​កាល់ស្យូម។ វិទ្យាស្ថាន​ជាតិ​ជំងឺ​មហារីក​បាន​និយាយ​ថា​ខ្ទឹមស​មាន​លក្ខណៈ​ប្រឆាំង​ជំងឺ​មហារីក។ មូលហេតុ​ដែល​ខ្ទឹមស​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កម្ចាត់​រ៉ាឌីកាល់។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព​មួយ​ចំនួន​ដែល​ខ្ទឹមស​នាំ​មក៖

  • កាត់បន្ថយ​ភាព​តាន​តឹង​អុកស៊ីតកម្ម​
  • ទប់ទល់​នឹង​​រ៉ាឌីកាល់​សេរី
  • កាត់​បន្ថយ​កម្រិត​កូឡេស្ដេរ៉ុល
  • ការពារ​ជំងឺ​ក្រិន​សរសៃឈាម
  • រក្សា​ស្ថិរភាព​ជាតិ​ស្ករ​ក្នុង​ឈាម
  • ការពារ​ការ​ឆ្លង​មេរោគ​ផ្សិត
  • ជួយ​អោយ​រាងកាយ​ស្រូប​យក​សារធាតុ​រ៉ែ​បាន​កាន់តែ​ច្រើន
  • កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ថ្លើម
  • ការពារ​ជំងឺ​រលាក​សន្លាក់
  • ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ
  • ជំនួយ​សុខភាព​សរសៃ​ប្រសាទ
  • កាត់បន្ថយ​ជំងឺ​ផ្ដាសាយ។

ទាំង​នេះ​គ្រាន់តែ​ជា​គុណប្រយោជន៍​មួយ​ចំនួន​របស់​ខ្ទឹមស​ប៉ុណ្ណោះ។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​អ្នក​គួរ​ញ៉ាំ​ខ្ទឹមស​នៅ​ពេល​ព្រឹក? បើ​យោង​តាម Improveyourhealthrightnow ពេលព្រឹក​ជា​ពេលវេលា​ដែល​បាក់តេរី​ទុន​ខ្សោយ​បំផុត ហើយ​វា​នឹង​មិន​អាច​ការពារ​ខ្លួន​បាន ហេតុនេះ​ខ្ទឹម​ស​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កម្ចាត់​បាក់តេរី​ចេញ​ពី​រាងកាយ។

​ក្រៅ​ពី​មាន​ក្លិន​មិន​ល្អ​បន្តិច​ ខ្ទឹមស​គឺ​ជា​បន្លែ​ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ប្រសិន​បើ​អ្នក​មិន​អាច​បរិភោគ​ខ្ទឹម​ឆៅ​បាន​ អ្នក​អាច​យក​ទៅ​អាំង​បាន។ ខ្ទឹមស​មាន​ជាតិ​ហឹរ​ សីតុណ្ហភាព​ជា​ចម្បង​ជា​មួយ​ប្រេង​សំខាន់ៗ វីតាមីន A, E, B1, B2 វា​ជួយ​រំញោច​ការ​រំលាយ​អាហារ​ បន្សាប​ជាតិ​ពុល បំបាត់​កំហាក ថ្នាំ​សម្លាប់​មេរោគ​សូម្បី​តែ​កម្ចាត់​ដង្កូវ៕

ប្រភព៖ soha   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី