លោក Conor ​និយាយ​យ៉ាង​ណា ពេល​សួរ​ថា​ស្វាយ​រៀង​ឈ្នះ​ពាន​ឬ​អត់?

  • 2019-07-29 07:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​កំពុង​បន្ដ​កំណត់ត្រា​មិន​ចាញ់​១៧​ប្រកួត​ជាប់​គ្នា​នា​រដូវ​កាល​នេះ ​ឈរ​នៅ​ចំណាត់​ថ្នាក់​កំពូល​តារាង ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន ​៥-២។

ការ​ធ្វើ​បាន​ល្អ ​និង​ដាច់​ពិន្ទុ​ក្រុម​លេខ​២​ដល់​ទៅ​៥​ពិន្ទុ​នេះ ប៉ុន្តែ​លោក Conor ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ស្វាយ​រៀង ​មិន​ឆ្លើយ​សំនួរ​ថា​ក្រុម​នឹង​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ​ឬ​អត់​ទេ។ ​លោក​បញ្ជាក់​ថា​នរណា​ក៏​សួរ​លោក​ពី​ការ​ឈ្នះ​ពាន​រដូវ​កាល​នេះ​ដែរ ប៉ុន្តែ​អ្វី​ដែល​លោក​គិត​គឺ​ប្រកួត​បន្ទាប់ ​និង​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ប្រសើរ​ឡើង។ ប្រសិន​បើ​អាច​ធ្វើ​បាន​ល្អ​រហូត​ដល់​ចប់​រដូវ​កាល​នោះ ​ក្រុម​នឹង​ទទួល​បាន​លទ្ធផល​មិន​ខាន។ យ៉ាង​ណា​មិញ ​លោក​ចង់​ផ្ដោត​លើ​ប្រកួត​បន្ទាប់​ជាមួយ​អគ្គិសនី​វិញ ​ព្រោះ​ពួកគេ​ក៏​ជា​ក្រុម​ខ្លាំង​មួយ​ដែរ។

Conor ​ដឹក​នាំ​ក្រុម​ស្វាយ​រៀង​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ។ កីឡាករ​ក្នុង​ក្រុម​មាន​ទឹក​ចិត្ត​ខ្ពស់​ក្នុង​ការ​លេង ​ដើម្បី​គោលដៅ​របស់​ពួកគេ។ ​គ្រូ​បង្វឹក​រូប​នេះ​ក៏​ទើប​តែ​ទទួល​បាន​ការ​បន្ដ​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ