Moyes ថា​ Man Utd ទិញ​កីឡាករ​ត្រូវ​ៗ​ល្អ​ ក្រោម​ការ​ដឹកនាំ​របស់ Solskjaer

  • 2019-07-29 08:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Moyes ជឿជាក់​ថា​ Manchester United ទិញ​កីឡាករ​ចំណូល​ថ្មី​ចូល​មក​ ក្រោម​ការ​ដឹកនាំ​របស់​ Ole Gunnar Solskjaer សុទ្ធ​តែ​ត្រូវ​ៗ​ល្អ​ណាស់។​

ក្រុម​កីឡាករ​បិសាច​ក្រហម​នាំ​យក​កីឡាករ​២​រូប​អំឡុង​ទីផ្សារ​បើក​លើក​នេះ ហើយ​ទាំង​ពីរ​រូប​សុទ្ធ​មាន​អាយុ​ត្រឹម​២១​ឆ្នាំ​ប៉ុណ្ណោះ។​ Daniel James ផ្ទេរ​មក​ពី​ Swansea City ខណៈ​យុវជន​ឆ្នើម​ Aaron Wan-Bissaka ផ្ទេរ​ពី Crystal Palace ក្នុង​តម្លៃ​៤៥​លាន​ផោន។​

ឃើញ​ដូច្នេះ​ Moyes ដែល​ធ្លាប់​ដឹកនាំ​ Utd បាន​ប៉ុន្មាន​ខែ​និយាយ​ថា៖ "ពួកគេ​ទិញ​កីឡាករ​ក្មេងៗ​ល្អ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ដូច​ជំនាន់​ទិញ​ Wayne Rooney ពី Everton ​និង​ Cristiano Ronaldo នៅ​អាយុ​ត្រឹម​១៨​ឆ្នាំ។​ កីឡាករ​ក្មេង​ៗ​មាន​ទេពកោសល្យ​បែប​នេះ​នឹង​រីក​ចម្រើន​លឿន​នៅ​ថ្ងៃ​ខាង​មុខ"៕​

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ