ធ្លាប់​តែ​បើក​ឃើញ ​លុះ​សុខៗ​បាត់​ហ្គេម​ចេញ​ពី Messenger កុំ​ទាន់​ឆោឡោ

  • 2019-07-30 01:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស Facebook ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ដក​ចោល​នូវ​មុខងារ Instant Games ក្នុង​កម្មវិធី​ផ្ញើ​សារ Messenger ​និង​ផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី Facebook Gaming ​លើ​កម្មវិធី​មេ​វិញ​ហើយ។ ការ​អាប់ដែត​ថ្មី​នេះ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​និយម​កម្សាន្ត​លេង​ហ្គេម​ខ្នាត​តូច​នៅ​លើ​កម្មវិធី Messenger ​ខ្លះ​ប្រហែល​មាន​ការ​ភ័ន្តច្រឡំ​ថា Facebook ​លុប​បំបាត់​មុខងារ​មួយ​នេះ​ចោល។

ឆ្លើយតប​ពីនាយក​គ្រប់គ្រង​ផ្នែក Games Partnerships ​របស់ Facebook លោក Leo Olebe បាន​ពន្យល់​ជុំវិញ​ការ​ផ្លាស់ប្តូរ​ថ្មី​នេះ​ថា៖ "យើង​បាន​ផ្តោត​ចម្បង​លើ​ការ​បង្កើត Instant Games ទៅ​ក្នុង​បទពិសោធន៍​ថ្មី​នៅ​លើ Facebook និង​ជំរុញ​ឲ្យ Messenger អាច​មាន​ល្បឿន​ដំណើរការ​កាន់​តែ​លឿន​ជាង​មុន ​ទើប​ថ្មីៗ​នេះ​យើង​សម្រេច​ចែក​ដាច់​ដោយ​ឡែក​ពី Instant Games លើ Meseenger ទៅ​កាន់ Facebook Gaming ក្នុង​កម្មវិធី Facbook វិញ"។

បញ្ជាក់​ថា​ហ្គេម​ផ្ទុះ​ការ​ពេញ​និយម​ធំៗ ២ ដូច​ជា Pac-Man និង Words With Friends Frenzy ដែល Facebook ​ប្រកាស​ព្រម​គ្នា​នៅ​លើ Instant Games ​ក្នុង​កម្មវិធី Messenger កាល​ពី​ឆ្នាំ ២០១៦ បាន​ពាំនាំ​នូវ​តួ​លេខ​អ្នក​លេង​រាប់​លាន​នាក់ ដែល​នេះ​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ភាព​ជោគជ័យ​មួយ​ផ្នែក​ទៀត​ផង​ដែរ។

យ៉ាងណាមិញ​សម្រាប់​អ្នក​ដែល​សកម្ម​ក្នុង​ការ​កម្សាន្ត​ជាមួយ Instant Games ក៏​នឹង​ទទួល​បាន​សារ​ជូន​ដំណឹង​ពី​ការ​ផ្លាស់ប្តូរ​នេះ​ក្នុង​ពេល​ខាង​មុខ​ឬ​ចាប់​ផ្ញើ​ចេញ​ជា​បណ្តើរៗ​សម្រាប់​អ្នក​ប្រើប្រាស់​មួយ​ចំនួន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា