Everton លែង​ចង់​បាន​ Zaha វិញ​ ក្រោយ​ឲ្យ​៥២​លាន​ហើយ​ Crystal នៅ​មិន​ព្រម​

  • 2019-07-30 02:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Everton បដិសេធ​ការ​ដាក់​សំណើ​លើក​ទី​២​​ទៅ​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Wilfried Zaha របស់​ Crystal Palace ក្រោយ​សំណើ​លើក​ទី​១​ត្រូវ​ទាត់​ចោល។​​

ក្លឹប​មាន​មូលដ្ឋាន​នៅ Merseyside បាន​ផ្ដល់​តម្លៃ​ខ្លួន​៥២​លាន​ផោន​លើ​ Zaha បូក​ជាមួយ​កីឡាករ​២​រូប​មាន​ James McCarthy និង​ Cenk Tosun ប៉ុន្តែ​នៅ​មិន​អាច​ទាក់​ចិត្ត​របស់​ Crystal Palace បាន​ដូច្នេះ​ Everton បាន​បញ្ចប់​ចំណាប់​អារម្មណ៍​លើ​ Zaha ត្រឹម​ប៉ុណ្ណេះ​។​

ក្រោម​ការ​ដឹកនាំ​របស់​លោក​ Marco Silva ក្រុម​ស្ករតាំងម៉ែ​ យក​បាន​ ខ្សែ​បម្រើ​ Fabian Delph និង​អ្នក​ចាំ​ទី​​ Jonas Lossl ក្នុង​នោះ​ពួកគេ​ក៏​បាន​ទិញ​យក​​ដាច់​ Andre Gomesពី​ Barcelona ផង​ដែរ​បន្ទាប់​ពី​ខ្ចី​ជើង​បាន​១​រដូវ​កាល។​ Everton បាត់បង់​វិញ​ម្នាក់​ប៉ុណ្ណោះ​គឺ​ត្រៀម​លក់​ Idrissa Gueye ឲ្យ​ Paris St-Germain​៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ