សាកល្មើសនឹងបម្រាម លទ្ធផលបែបណាវិញ? (វីដេអូ)

  • 2019-07-30 02:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royole Flexpai គឺ​ជា​ស្មាតហ្វូន​បត់​អេក្រង់​បាន​ដំបូង​គេ​ក្នុង​លោក ដែល​បាន​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០១៨ កន្លង​ទៅ។ បច្ចុប្បន្ន​នេះ​មាន​តែ Royole Flexpai ប៉ុណ្ណោះ​ដែល​​អាច​រក​ទិញ​បាន​លើ​ទីផ្សារ​ក្នុង​តម្លៃ ១ ៣០០ ដុល្លារ។

ចង់​ដឹង​អំពី​ភាព​រឹង​មាំ​របស់​ស្មាតហ្វូន​បត់​អេក្រង់​នេះ អ្នក​ជំនាញ​ខាង​ធ្វើ​ទារុណកម្ម​ស្មាតហ្វូន ​មាន​គណនី YouTube ឈ្មោះ JerryRigEverything បាន​ធ្វើ​តេស្ត​គ្រប់​បែប​យ៉ាង​លើ​​ស្មាតហ្វូន​នេះ។ ​ក្នុង​នោះ​ការ​​សាក​ល្បង​បត់​អេក្រង់​ស្មាតហ្វូន​នេះ​​ចូល​គ្នា ជា​ចំណុច​គួរ​ចាប់​អារម្មណ៍​ជាង​គេ ដោយ​សារ​វា​ជា​អ្វី​ដែល​ក្រុមហ៊ុន​​ផលិត​ទូរសព្ទ​នេះ​បាន​ហាម​ប្រាម។ ចង់​ដឹង​ថា​ពេល​បត់​អេក្រង់​ចូល​គ្នា​មាន​លទ្ធផល​បែប​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន៖

អត្ថបទ៖ សុខហេង